ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បោះជំហានថ្មី បង្កើតផ្លេតហ្វម ជាភាសាចិន ដើម្បីពង្រីកទីផ្សាររថយន្តនៅកម្ពុជា ទៅកាន់អតិថិជនជាជនជាតិចិន

    BY Liny01 April 10, 2026
    ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បោះជំហានថ្មី បង្កើតផ្លេតហ្វម ជាភាសាចិន  ដើម្បីពង្រីកទីផ្សាររថយន្តនៅកម្ពុជា ទៅកាន់អតិថិជនជាជនជាតិចិន

    មិនថាពិភពបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាផ្នែកយានយន្ត វិវឌ្ឍន៍លឿនកម្រិតណាក៏ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មិននៅស្ងៀមមួយកន្លែង ហើយថ្មីៗនេះបានដាក់ចេញនៅ ផ្លេតហ្វម ( Platform) ថ្មីជាភាសាចិន ដើម្បីវាយលុកនៅក្នុងវិស័យយានយន្តតាមបែបឌីជីថល។ ចំពោះ ផ្លេតហ្វម ជាភាសាចិន នេះ នឹងផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងសម្រាប់អតិថិជន ដែលជាជនជាតិចិន ជាពិសេស ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) កំពុងបោះជំហានឈានចូលកាន់តែជ្រៅទៅក្នុងទីផ្សាររថយន្តចិន និងពង្រីកទីផ្សាររបស់ខ្លួននៅកម្ពុជា ទៅកាន់អតិថិជនចិនបានកាន់តែច្រើន។

    នៅលើ ផ្លេតហ្វម ( Platform) ជាភាសាចិនថ្មី នេះ នឹងផ្ដល់នូវព័ត៌មានសំខាន់ៗជាច្រើន ទាក់ទងទៅនឹងរថយន្ត Toyota នៅកម្ពុជា មិនថា រថយន្តថ្មី រថយន្តចាស់ តម្លៃ ការថែទាំ ឬ ការអាប់ឌែតថ្មីៗ ដើម្បីឱ្យអតិថិជនដែលជាជនជាតិចិន ងាយស្រួលក្នុងការស្វែងយល់បន្ថែមដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវការអ្នកបកប្រែ ឬ ប្រើកម្មវិធីបកប្រែដូចមុនទៀតហើយ។ លើសពីនេះទៅទៀត ផ្លេតហ្វម ( Platform) ជាភាសាចិនថ្មីនេះ នឹងក្លាយជាប្រភពព័ត៌មានដ៏សំខាន់ សម្រាប់អ្នកសារព័ត៌មានផ្នែករថយន្ត ដែលប្រើប្រាស់ភាសាចិន អាចចូលសិក្សាស្រាវជ្រាវបានផងដែរ ។

    សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន តូយ៉ូតា បានបោះជំហានចូលក្នុងទីផ្សាររថយន្តប្រទេសកម្ពុជាតាំងពីឆ្នាំ ១៩៩៣ ដោយបើកសម្ពោធការិយាល័យ តូយ៉ូតា ថ្មីរបស់ខ្លួននៅភ្នំពេញ នៅខែកក្កដា ឆ្នាំ១៩៩៥ ។ ជាមួយចក្ខុវិស័យដើម្បីក្លាយជាអ្នក នាំចូល និងចែកចាយរថយន្តដែលគួរឱ្យទុកចិត្តបំផុតនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់ ដោយការរួបរួមរវាងមនុស្ស និងរថយន្ត រួមចំណែកដល់សង្គម និងការថែរក្សាបរិស្ថាន បច្ចុប្បន្ន ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបើកដំណើរការសាខារបស់ខ្លួនបានចំនួន ១៥ទីតាំង នៅតាមបណ្ដាខេត្ត-ក្រុង៕

    Share This Post: