ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទីក្រុងសេអ៊ូលចេញច្បាប់តម្រូវឱ្យពាក់ម៉ាស់ ក្រោយមានករណីជំងឺកូវីដ១៩ ហក់ឡើងខ្លាំងនាពេលថ្មីៗនេះ

    BY autoadmin August 24, 2020
    ទីក្រុងសេអ៊ូលចេញច្បាប់តម្រូវឱ្យពាក់ម៉ាស់ ក្រោយមានករណីជំងឺកូវីដ១៩ ហក់ឡើងខ្លាំងនាពេលថ្មីៗនេះ

    ទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទ ទី២៤ ខែសីហា បានចេញច្បាប់តម្រូវឱ្យពាក់ម៉ាស់ទាំងនៅតាមទីសាធារណៈ ទាំងខាងក្នុង និងទីខាងក្រៅជាលើកដំបូង ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនូវករណីជំងឺ COVID-19 នៅចំកណ្តាលទីក្រុងដែលមានប្រជាជនច្រើន។ នៅក្នុងខែឧសភារដ្ឋាភិបាលទីក្រុងសេអ៊ូល បានបញ្ជាឱ្យពាក់ម៉ាស់មុខលើការដឹកជញ្ជូនសាធារណៈ និងរថយន្តតាក់ស៊ី ប៉ុន្តែការកើនឡើងក្នុងករណីក្នុងរយៈពេលចុងក្រោយនេះ បានធ្វើឱ្យមន្ត្រីសុខាភិបាលព្រួយបារម្ភថា ប្រទេសនេះប្រហែលជាត្រូវការរក្សាគម្លាតកម្រិតខ្ពស់បំផុត។

    មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េបានរាយការណ៍ថា មានករណីថ្មីចំនួន ២៦៦ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ដែលជាការថយចុះពីការឆ្លងថ្មីចំនួន ៣៩៧ករណី ដែលត្រូវបានរាយការណ៍កាលពីថ្ងៃសៅរ៍ ប៉ុន្តែការឆ្លងក្នុងតួលេខ៣ខ្ទង់មានច្រើនជាងមួយសប្ដាហ៍មកហើយ។ ឥឡូវនេះប្រជាជននៅទីក្រុងសេអ៊ូលនឹងតម្រូវឱ្យពាក់ម៉ាស់មុខនៅតាមទីសាធារណៈ នៅខាងក្នុង ក៏ដូចជាកន្លែងខាងក្រៅដែលមានមនុស្សរស់នៅច្រើន លើកលែងតែពេលបរិភោគអាហារ ឬផឹកទឹក។

    រដ្ឋាភិបាលជាតិក៏បានពង្រីកច្បាប់ទាក់ទងនឹងការរក្សាគម្លាតកម្រិតទី២ ដែលកំពុងមាននៅក្នុងទីក្រុងសេអ៊ូលស្រាប់ ទៅកាន់តំបន់ផ្សេងទៀតនៃប្រទេស ដោយហាមឃាត់ការជួបជុំនៅព្រះវិហារដោយផ្ទាល់ និងបិទក្លឹបរាត្រី អាហារប៊ូហ្វេ និងកាហ្វេអ៉ីនធើណេត។ ក្រុមមន្រ្តីបាននិយាយថា ប្រទេសកូរ៉េខាងត្បូងកំពុងឈានដល់ដំណាក់កាលរីករាលដាលនៃជំងឺរាតត្បាត ខណៈចំនួនករណីថ្មីកំពុងកើនឡើងនៅតំបន់ចំនួន ១៧ ទូទាំងប្រទេស។ អាជ្ញាធរសុខាភិបាលបាននិយាយថា ពួកគេកំពុងពិចារណាដាក់ចេញវិធានការរក្សាគម្លាតដំណាក់កាលទី៣ ដែលសាលារៀន និងអាជីវកម្មត្រូវបានគេជំរុញឱ្យបិទ ប្រសិនបើការរីករាលដាលនៃករណីថ្មីមិនចុះថយទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: