អន្តរជាតិ
អស្ចារ្យមែន! កីឡាការនីកម្ពុជា២រូបនាំយកមេដាយចំនួន២ជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងទោចក្រយាននៅមីយ៉ាន់ម៉ា
BY Khmernote Media
February 14, 2018
រាជធានីភ្នំពេញ៖ កីឡាការិនី០២រូបតំណាងព្រះរាជាណាចក្រកម្ពុជា បានទទួលជយលាភីមេដាយមាសចំនួន០១ និងមេដាយប្រាក់ចំនួន០១ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងទោចក្រយានជ្រើសរើសជើងឯកអាស៊ី លើវិញ្ញាសា “Individual Time Trail Women Master” ដែលបានប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ា ដោយមានប្រទេសចូលរួមសរុបចំនួន២៤។ ក្នុងនោះ កីឡាការិនី ហេង ស៊ីវឡាង ទទួលបានមេដាយមាស និងកីឡាការិនី ហេង ស៊ីវហ្គិច ទទួលបានមេដាយប្រាក់។
នេះ គឺជាមោទនភាពមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបានបង្ហាញអំពីការរីកចម្រើនលើវិស័យកីឡា ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
