ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មនុស្ស ៩នាក់ស្លាប់ និងរាប់សិបនាក់បានរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន ២លើក នៅប្រទេសហ្វីលីពីន

    BY autoadmin August 24, 2020
    យ៉ាងហោចណាស់មនុស្ស ៩នាក់ស្លាប់ និងរាប់សិបនាក់បានរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន ២លើក នៅប្រទេសហ្វីលីពីន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា មានការបំផ្ទុះគ្រាប់បែកចំនួន ២លើក នៅលើកោះភាគខាងត្បូងប្រទេសហ្វីលីពីន ដែលបានសម្លាប់មនុស្ស ៩នាក់ និងរាប់សិបនាក់ទៀតរងរបួស ដោយក្នុងចំណោមពួកគេជាទាហាន និងជនស៊ីវិល។ ការបំផ្ទុះទាំង ២លើក ត្រូវបានគេជឿថាជាគ្រាប់បែកច្នៃ ដែលមានរយៈពេលមួយម៉ោងពីគ្នា នៅចំកណ្ដាលកោះ Jolo ដែលជាទីតាំងបន្ទាយរបស់ក្រុម Abu Sayyaf នៃក្រុមសកម្មប្រយុទ្ធរបស់រដ្ឋអ៉ីស្លាម។

    វាគឺជាការវាយប្រហារដ៏ធំបំផុតនៅលើកោះចាប់តាំងពីខែមករា ឆ្នាំ២០១៩ ដែលកាលនោះមានការបំផ្ទុះគ្រាប់បែកអត្តឃាត ដោយស្នាដៃក្រុម Abu Sayyaf មុនពេលកម្មវិធីជួបជុំថ្ងៃអាទិត្យមួយ នៅឯព្រះវិហារ Jolo ដោយបានសម្លាប់មនុស្សជាង ២០នាក់ និងរងរបួសយ៉ាងហោចណាស់ ១០០ នាក់។ នៅក្នុងហេតុការណ៍បំផ្ទុះនេះផងដែរ គ្រាប់បែកទី១ ត្រូវបានបំផ្ទុះឡើងនៅចន្លោះពេលរសៀល នៅពីមុខមជ្ឈមណ្ឌលអាហារមួយកន្លែង ហើយមួយម៉ោងក្រោយក៏មានការបំផ្ទុះមួយផ្សេងទៀត។ វាមិនច្បាស់ទេថានរណានឹងជាអ្នកទទួលខុសត្រូវចំពោះការបំផ្ទុះនេះ ខណៈខាងប៉ូលីសកំពុងស៊ើបអង្កេតបន្ដទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: