ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកទើបប្រកាសលុបកិច្ចប្រជុំជាមួយកូរ៉េខាងជើង ស្រាប់តែថ្មីៗនេះលេចមុខមេដឹកនាំ គីម ជុងអ៊ុន នៅសិង្ហបុរី

    BY Khmernote Media May 28, 2018
    អាមេរិកទើបប្រកាសលុបកិច្ចប្រជុំជាមួយកូរ៉េខាងជើង ស្រាប់តែថ្មីៗនេះលេចមុខមេដឹកនាំ គីម ជុងអ៊ុន នៅសិង្ហបុរី

    សិង្ហបុរី៖ បុរសម្នាក់ដែលមានមុខមាត់ស្រដៀងនឹងលោក គីម ជុងអ៊ុន បានបង្ហាញខ្លួននៅជិតអាគារ Marina Bay Sands ក្នុងប្រទេសសិង្ហបុរី បង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលទៅកំសាន្តនៅទីនោះ។ ដំបូងឡើងគ្រប់គ្នាគិតថា បុរសម្នាក់នេះជាប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដូចនេះគេបានតាមថតរូប និងសួរសំនួរជាច្រើនទៅកាន់រូបគាត់។

    យ៉ាងណាក្តីការពិតបុរសម្នាក់នោះគ្រាន់តែមានមុខមាត់ស្រដៀងនឹងលោក គីម ជុងអ៊ុនទេ ដោយគាត់ជាបុរសជនជាតិអូស្រ្តាលីកាត់ចិនម្នាក់ ដែលមានឈ្មោះថា Howard X។ ប្រសិនបើអ្នកមើលតែមួយភ្លែត អ្នកអាចនឹងច្រលំថា គាត់គឺជាលោក គីម ជុងអ៊ុន មែនទែន ព្រោះថាទាំងមុខមាត់ និតការស្លៀកពាក់គឺស្រដៀងគ្នាខ្លាំងណាស់។ សូមអញ្ជើញប្រិយមិត្តទស្សនាទិដ្ឋភាពនេះ ដូចខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ reuters

    Share This Post:
    MPO4D jitutoto mpo4d Mpoplay