ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    WHO ព្រមានពីការប្រើប្រាស់ប្លាស្មាដើម្បីព្យាបាលជំងឺកូវីដ១៩ ខណៈដែលសហរដ្ឋអាមេរិកទើបតែសម្រេចឱ្យប្រើប្រាស់វាក្នុងករណីបន្ទាន់

    BY autoadmin August 25, 2020
    WHO ព្រមានពីការប្រើប្រាស់ប្លាស្មាដើម្បីព្យាបាលជំងឺកូវីដ១៩ ខណៈដែលសហរដ្ឋអាមេរិកទើបតែសម្រេចឱ្យប្រើប្រាស់វាក្នុងករណីបន្ទាន់

    អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃច័ន្ទកន្លងទៅ បានដាស់តឿនចំពោះការគាំទ្រការប្រើប្រាស់ប្លាស្មាពីអ្នកជំងឺ COVID-19 ដែលបានជាសះស្បើយពីមុនៗ ហើយយកវាមកព្យាបាលអ្នកជំងឺ COVID-19 ថ្មីៗដែលមានស្ថានភាពធ្ងន់ធ្ងរ។ WHO បានលើកឡើងថា ភ័ស្តុតាងរបស់វាដែលថាវាអាចព្យាបាលជំងឺ COVID-19 គឺនៅមានតិចតួច បើទោះបីជារដ្ឋបាល​ចំណីអាហារ​និង​ឪ​ស​ថ FDA របស់សហរដ្ឋអាមេរិក ទើបតែបានអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងលក្ខខណ្ឌបន្ទាន់ក៏ដោយ។

    អ្នកស្រី Soumya Swaminathan ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា មានការសាកល្បងគ្លីនិកតិចតួចប៉ុណ្ណោះ ដែលបានប្រើប្លាស្មាយកមកព្យាបាលជំងឺ COVID-19 ហើយមានលទ្ធផលល្អ។ ដូច្នេះហើយភ័ស្តុតាងរបស់វាគឺនៅតិចតួច និងមិនគ្រប់គ្រាន់ នៅក្នុងការប្រើប្រាស់លើសពីការសាកល្បងនោះទេ។ ភ័ស្តុតាងនៃការប្រើប្លាស្មានៅតែមានភាពចម្រូងចម្រាស ដោយសារការសាកល្បងរបស់ប្រទេសចិនបានរកឃើញថា វាគ្មានភាពប្រែប្រួលជាមួយការប្រើប្លាស្មានោះទេ ខណៈការស្ទង់ស្ថិតិផ្សេងទៀតបាននិយាយថា វាកាត់បន្ថយកម្រិតមរណៈ៕

    អត្ថបទ៖ លីដា
    ប្រភព៖ ញូវយ៉កថែមស៍

    Share This Post: