របៀបក្នុងការជ្រើសរើសឈុតប៊ីគីនីដែលជួយឲ្យអ្នកទទួលបានភាពទាក់ទាញនិងស្រស់ស្អាត
មាននារីជាច្រើនតែងតែយល់ថាការស្លៀកឈុុតប៊ីគីនីឲ្យតែមានភាពSexy និងទទួលបានទាក់ទាញនឹងស្រស់ស្អាតហើយ ប៉ុន្ដែអ្នកយល់ខុសហើយបើសិនជាអ្នកពុំមានការជ្រើសរើសដ៏ត្រឹមត្រូវទេនោះអ្នកក៏មិនទទួលបានភាពស្រស់ស្អាតផងដែរ។ ព្រោះថាឈុតនីមួយៗវាមានលក្ខណៈខុសពីគ្នា ហេតុនេះអ្នកគួរតែស្វែងយល់ពីអាវប៊ីគីនីឲ្យបានច្បាស់លាស់បើសិនជាចង់ទទួលបាននូវភាពស្អាត៖
១. ជ្រើសរើសឈុតដែលសមនឹងរាងរបស់អ្នក៖ មុនដំបូងអ្នកគួរតែជ្រើសរើសឈុតហែលទឹកដែលសាកសមនិងរាងរបស់អ្នកដើម្បីទទួលបាននូវភាពជឿជាក់ ព្រោះប្រសិនបើអ្នកជ្រើសរើសមិនបានត្រឹមត្រូវទេនោះនឹងធ្វើឲ្យអ្នកមានភាពមិនស្អាតដូចជាឃើញជើងមិនស្រលូន, ឃើញទាបជាដើម។

២. ការជ្រើសរើសពណ៌ និងការរចនាឈុតហែលទឹក៖ អ្នកមិនបានដឹងទេថាពេលខ្លះឈុតហែលទឹកអាចជួយបិទបាំង ក៏ដូចជារូបរាងដែលមិនស្អាតរបស់អ្នកបានយ៉ាងល្អបើសិនជាអ្នកជ្រើសរើសឈុតហែលទឹកដ៏ត្រឹមត្រូវសម្រាប់ខ្លួន។ សម្រាប់ពណ៌ឈុតអ្នកគួរតែរកពណ៌ណាដែលមានពន្លឺ បើសិនជាអ្នកស្រលាញ់ពណ៌ខ្មៅអ្នកគួរតែជ្រើសរើសជាអាវពាក់ខាងលើ។
៣.គួរតែបន្ថែមជាមួយនឹងក្រណាត់រុំពីលើ៖ ដើម្បីឲ្យកាន់តែមានទំនុកចិត្តសម្រាប់ខ្លួនជាពិសេសវាក៏ជួយបន្ថែមនូវភាពស្រស់ស្អាតសម្រាប់អ្នកផងដែរ។

៤. ការជ្រើសរើសគ្រឿងអលង្ការ៖ ការបន្ថែមគ្រឿងអលង្ការគឺជាការល្អ ប៉ុន្ដែវាក៏មិនមែនឥតខ្ចោះទាំងអស់ដែលហេតុនេះអ្នកពុំចាំបាច់ពាក់ខ្សែក ក៏ដូចជាវ៉ែនតាធំពេកនោះដែរ ព្រោះវាអាចធ្វើឲ្យអ្នកមើលមកចំលែក។ ជាការល្អអ្នកគួរតែបន្ថែមជាមួយនឹងមួកទើបធ្វើឲ្យអ្នកមានភាពស្រស់ស្អាត។
៥. កែប្រែពណ៌ស្បែករបស់អ្នកដើម្បីទទួលបាននូវភាពស្រស់ស្អាត៖ មានសម្បុរស្រអែមគឺជាពណ៌ដែលមានភាពទាក់ទាញបំផុត ហេតុនេះដើម្បីទទួលបានស្បែកស្រអែមនារីគ្រប់គ្រប់គ្នាតែងតែទៅទិញស្រ្ពាយមកបាញ់ និងគេងហាលថ្ងៃព្រោះតែចង់បានស្បែកដែលខ្លួនស្រលាញ់។
៦. រក្សារាងស្លីមរបស់អ្នក៖ ដើម្បីទទួលបាននូវភាពSexy អ្នកគួរតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ព្រោះវាជួយឲ្យក្បាលពោះរបស់អ្នកមានភាពរាបស្មើរនិងកាន់តែមានភាពទាក់ទាញនៅពេលដែលអ្នកស្លៀកឈុតប៊ីគីនី។
៧. ស្បែកជើង៖ ដើម្បីឲ្យមើលមកមានរាងខ្ពស់ស្អាត អ្នកគួរតែបន្ថែមជាមួយនឹងស្បែកជើងលើសពីនេះអ្នកគួរតែជ្រើសរើសស្បែកជើងដែលមានក្រវាត់ដែលវាកាន់តែធ្វើឲ្យជើងរបស់ស្រស់ស្អាតឡើង៕
អត្ថបទ៖ Sai
ប្រភព៖mthai