ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្ដៅៗ! នាយករដ្ឋមន្ត្រីថៃ៖ FACEBOOK ត្រូវតែគោរពច្បាប់របស់ប្រទេសថៃ

    BY autoadmin August 25, 2020
    ក្ដៅៗ! នាយករដ្ឋមន្ត្រីថៃ៖ FACEBOOK ត្រូវតែគោរពច្បាប់របស់ប្រទេសថៃ

    នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា និងបណ្តារដ្ឋមន្រ្តីរបស់លោក បានឈរជើងយ៉ាងរឹងមាំនៅថ្ងៃអង្គារនេះ ដើម្បីទាមទារឱ្យ FACEBOOK គោរពច្បាប់របស់ថៃ នៅពេលដែលរដ្ឋាភិបាលថៃស្នើសុំឱ្យ FACEBOOK មានការរឹតត្បិតទៅលើគណនីមួយចំនួន។ វាជាការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ FACEBOOK នាពេលថ្មីៗនេះ ដែលអះអាងថានឹងដាក់បណ្ដឹងប្រឆាំងរដ្ឋាភិបាលថៃ ជុំវិញការទាមទាររបស់ថៃឱ្យមានការរិតត្បិតលើមាតិកាមួយចំនួន ដែលប៉ះពាល់ដល់ស្ថាប័នរាជវង្សថៃ។ លោកនាយករដ្ឋមន្រ្តីក៏បានបន្ថែមដែរថា គ្រប់ភាគីទាំងអស់មិនថាតែ FACEBOOK ត្រូវតែគោរពច្បាប់របស់ប្រទេសថៃ។

    លោក ប្រាយុទ្ធ បានសំដៅទៅលើ Group នៅលើបណ្ដាញសង្គមយក្សឈ្មោះថា Royalist Marketplace ដែលគ្រប់គ្រងដោយលោក Somsak Jeamteerasakul ដែលកំពុងរស់នៅប្រទេសបារាំង និងលោក Pavin Chatchavalpongpun ដែលកំពុងរស់នៅប្រទេសជប៉ុន ហើយទាំង ២នាក់ សុទ្ធតែជាអ្នកនិរទេសខ្លួនទៅបរទេស។ លោកបានសង្កត់ធ្ងន់ថា អ្នកទាំង ២ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសថៃ និងគ្មានការខាតបង់អ្វីលើពួកគេទេ។ លោកនិយាយថា គ្រប់សកម្មភាពប្រឆាំងនឹងទំព័រមិនសមរម្យទាំងប៉ុន្មានគឺស្របទៅតាមច្បាប់របស់ថៃ ដោយមិនបានប្រើអំណាចផ្តាច់ការនោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ បាងកកប៉ុស្ដិ៍

    Share This Post: