ឥណ្ឌាចែកស្រោមអនាម័យរាប់ពាន់ស្រោមក្នុងថ្ងៃ Valentine នេះ
ឥណ្ឌា៖ នៅថ្ងៃទិវានៃក្តីស្រលាញ់ ឬហៅថា Valentine’s Day នេះក្រុមយុវវ័យឥណ្ឌាជាច្រើននឹងធ្វើការចែកចាយស្រោមអនាម័យប្រមាណជាង៧,០០០ស្រោមនៅតំបន់រ៉ារទេះភ្លើង Vashi ក្នុងទីក្រុង Mumbai ដោយយុទ្ធនាការនេះធ្វើឡើង ដើម្បីលើកកំពស់សុវត្ថិភាព និងសុខភាពសាធារណៈ ដែលកម្មវិធីនេះរៀបចំឡើងដោយ AHF-Jyothis Charitable Trust។
យុវតីម្នាក់បានឲ្យដឹងថា “យើងកំពុងតែមើលថែទាំអ្នកជម្ងឺអេដស៍ជាច្រើននាក់ ដែលភាគច្រើនអ្នកទាំងនោះជាអ្នកក្រីក្រ និងគ្មានផ្ទះសម្បែង។ ហេតុដូច្នេះយើងគួរតែយកចិត្តទុកដាក់ និងថែរក្សាសុខភាពឱ្យបានល្អប្រសើរ មុននឹងយើងកើតមានជំងឺក៏កាចសាហាវនេះ”៕
ក្រុមយុវជនទាំងនោះបាននាំគ្នាឈរចែកស្រោមអនាម័យជាមួយនឹងពាក្យស្លោកថា “You won’t get life again (អ្នកនឹងមិនមានជីវិតកើតមកវិញម្តងទៀតនោះទេ)” ហើយពួកគេបានណែនាំមហាជនឲ្យជៀសពីការរួមភេទមិនសមរម្យ នៅក្នុងថ្ងៃនៃក្តីស្រលាញ់ និងគ្រប់ពេលវេលា៕

សេម
ប្រភព៖ indiatimes