ពលរដ្ឋឥណ្ឌូនេស៊ីមួយក្រុមនាំគ្នាគាស់ថ្នូរជីដូនជីតាសាច់ញាតិបងប្អូន ដើម្បីយកសាកសពមកសម្អាត តុបតែងលម្អសព និងថតរូបជាមួយគ្នារៀងរាល់ឆ្នាំ
ឥណ្ឌូនេស៊ី៖ នៅក្នុងខែសីហារៀងរាល់ឆ្នាំប្រជាពលរដ្ឋឥណ្ឌូនេស៊ីមួយក្រុមតែងប្រារព្ធពិធីដ៏ចម្លែកគេមួយគឺពួកគេបាននាំគ្នាទៅគាស់ផ្នូរជីជូនជីតាឬសាច់ញាតិរបស់ពួកគេ ដើម្បីយកគ្រោងឆ្អឹងនៃសាកសពទាំងនោះមកសម្អាតឡើងវិញ ស្លៀកសំលៀកបំពាក់ តុបតែងលម្អខ្លួន ពាក់វ៉ែនតាឲ្យ ឲ្យជក់បារី ថបរូបជាមួយ និងថែមរៀបចំកម្មវិធីបែបសប្បាយៗជាមួយគ្នាទៀងផង។

សម្រាប់ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរដោយពិធីដ៏ចម្លែកនេះត្រូវបានរៀបចំជាថ្មីម្តងទៀតយ៉ាងសប្បាយរីករាយ បើទោះជាឥណ្ឌូនេស៊ីកំពុងកើតមានការរាតត្បាតដោយជំងឺកូវីដ ១៩ ក៏ដោយ។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail បានបញ្ជាក់ថា ពលរដ្ឋឥណ្ឌូនេស៊ីដែលតែងតែប្រារព្ធពិធីនេះយ៉ាងទៀងទាត់គឺជាក្រុមពលរដ្ឋជនជាតិភាគតិច Torja រស់នៅក្នុងតំបន់ Panggala ភាគខាងត្បូងនៃខេត្ត Sulawesi ។
មូលហេតុនៃរៀបចំពិធីនេះឡើងគឺដោយសារតែក្រុមប្រជាពលរដ្ឋទាំងនេះជឿថា ប្រលឹងជីជូនជីតារបស់ពួកគេនៅតែអាចផ្សារភ្ជាប់ជាមួយនឹងជីវិតរបស់ពួកគេ នៅតែអាចទទួលយកភាពរីករាយជាមួយពួកគេ ហើយការធ្វើដូចនេះគឺជាការរម្លឹកគុណដល់ពួកគាត់ទៀតផង។ លោកអ្នកអាចទស្សនាទិដ្ឋភាពនៃកម្មវិធីដ៏ចម្លែកនេះតាមរយៈរូបភាពដូចខាងក្រោម៖

អត្ថបទ៖ភក្តី
ប្រភព៖ Daily Mail