PR
មិនធម្មតា ! យុវតីកូនខ្មែរ ម្នាក់មានសក់វែងដល់ទៅជាង១ម៉ែត្រ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម
BY Khmernote Media
August 26, 2020
យុវតីកម្ពុជាម្នាក់បានបង្ហាញសម្រស់របស់ខ្លួនជាមួយនឹងសក់ដ៏វែងរបស់នាងដែលគេដឹងថាមានប្រវែងដល់ទៅជាង១ម៉ែត្រឯណោះ ហើយវាជាប្រវែងមួយដែលមនុស្សស្រីជាច្រើនពិបាកក្នុងការថែរក្សាបាន។ ដោយសារតែសក់ដ៏វែងរបស់នាង ទើបធ្វើអោយយុវតីរូបនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេង Facebook ក៏ព្រោះតែការខិតខំក្នុងការថែរក្សាសក់បានយ៉ាងវែងបែបនេះ តែទោះជាយ៉ាងណាក្តី គេមិនទាន់ពីអាថ៌កំបាំងពិសេសក្នុងការថែរក្សាសក់បានវែងយ៉ាងនេះនៅឡើយទេ។

អ្វីដែលពិេសសជាងនេះទៅទៀតនោះគឺស្ត្រីភាគច្រើនដែលកំពុងប្រើប្រាស់បណ្តាញសង្គម បានធ្វើការសំណូមពរជាច្រើនអោយយុវតីសក់វែងជាង១ម៉ែត្រនេះ ចែករំលែកបទពិសោធន៍ក្នុងការថែរក្សាសក់របស់នាង ជូនពួកគាត់អោយបានយល់ដឹងផងដែរ ហើយគេសង្ឃឹមថានាងនឹងធ្វើការចែករំលែកបទពិសោធន៍នេះនៅពេលឆាប់ៗខាងមុខនេះ៕



