ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសឡាវបានរាយការណ៍ពីករណីជំងឺគ្រុនឈាមចំនួន ៥,៤២៧ ករណី និងស្លាប់ ៩នាក់ ក្នុងឆ្នាំនេះ

    BY autoadmin August 26, 2020
    ប្រទេសឡាវបានរាយការណ៍ពីករណីជំងឺគ្រុនឈាមចំនួន ៥,៤២៧ ករណី និងស្លាប់ ៩នាក់ ក្នុងឆ្នាំនេះ

    ក្រសួងសុខាភិបាលឡាវនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បាននិយាយថា ប្រទេសខ្លួនមានករណីជំងឺគ្រុនឈាមសរុបចំនួន ៥,៤២៧ ត្រូវបានកត់ត្រានៅក្នុងឆ្នាំនេះ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៩នាក់។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានឱ្យដឹងថា រដ្ឋធានីវៀងចន្ទន៍ មានករណីច្រើនជាងគេគឺ ១,២៦៩ករណី និងមានការស្លាប់ ៤នាក់ បន្ទាប់មកទៀតគឺខេត្ត Bolikhamxay ជាមួយនឹងករណីចំនួន ៦៣៩ករណី និងស្លាប់ ២នាក់។

    ចំណែកការស្លាប់ចំនួន ៣ផ្សេងទៀត គឺចេញពីខេត្ត Khammuan, Xayaboury និង Xieng Khuang។ គួរឱ្យដឹងដែរថា ជំងឺគ្រុនឈាមច្រើនតែកើតមាននៅតាមតំបន់ភាគច្រើននៃប្រទេសឡាវក្នុងរដូវវស្សា។ ឥឡូវនេះក្រសួងសុខាភិបាលឡាវបានអនុវត្តវិធានការបង្ការ ខណៈពេលកំពុងធ្វើការកែលម្អគុណភាពនៃការធ្វើរោគវិនិច្ឆ័យ និងព្យាបាលនៅតាមគ្រឹះស្ថានវេជ្ជសាស្រ្តនៅទូទាំងប្រទេស៕

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnamplus

    Share This Post: