ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្លែឈើទាំង ១០មុខដែលជួយប្រឆាំងនឹងជំងឺផ្សេងៗយ៉ាងមានប្រសិទ្ធិភាព

    BY Khmernote Media May 28, 2018
    ផ្លែឈើទាំង ១០មុខដែលជួយប្រឆាំងនឹងជំងឺផ្សេងៗយ៉ាងមានប្រសិទ្ធិភាព

    អ្នករាល់គ្នាតែងតែចង់បានសុខភាពល្អប៉ុន្ដែមិនដឹងថាគួរបរិភោគបែបណាដើម្បីឲ្យមានសុខភាពល្អ។ ពេលនេះអ្នកអស់បារម្ភទៀតហើយជាមួយនឹងផ្លែឈើទាំង ១០មុខខាងក្រោមដែលជួយឲ្យអ្នកជៀសឆ្ងាយពីជំងឺផ្សេងៗដែលអ្នកមិនធ្លាប់ដឹង៖

    ១. ផ្លែ Makhampom៖ ផ្លែឈើនេះជួយបង្ការជំងឺផ្តាសាយ ហើយវាក៏ជួយកាត់បន្ថយនូវភាពស្អិតនៅក្នុងករបស់អ្នកផងដែរ ដោយសារតែវាសំបូរទៅដោយសារធាតុវីតាមីន C ជាច្រើន។

    ២. ផ្លែអំពិលទឹក៖ វាជួយព្យាបាលជំងឺបេះដូង និងកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម ដោយសារតែវាមានវីតាមីន Cនិង Eខ្ពស់។

    ៣. ផ្លែត្របែក៖ វាមានសាធាតុជាច្រើននៅក្នុងផ្លែត្របែក ដោយបើសិនជាអ្នកទទួលទានផ្លែត្របែកបាន ១០០ក្រាមនោះស្មើនឹងអ្នកមានវីតាមីន C រហូតដល់ ១៦០មីលីក្រាម។

    ៤. ផ្លែ KiVi៖  រសជាតិជូររបស់វាក៏មានវីតាមីន C ខ្ពស់រហូតដល់ ១០៥ មីលីក្រាមដែលវាជួយដល់ប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយការទល់លាមក។ ហើយវាក៏ជាជម្រើសដ៏ល្អសំរាប់សុភាពនារីដែលកំពុងសម្រកទម្ងន់។

    ៥. ផ្លែគូលែន៖ ជួយចិញ្ចឹមឈាម, ព្យាបាលជំងឺក្អក, ច្រមុះយ៉ាងមានប្រសិទ្ធិភាព។

    ៦. ផ្លែល្ហុង៖ ជួយព្យាបាលជំងឺសួត និងលុបបំបាត់បាក់តេរី ដោយអ្នកគ្រាន់តែទទួលទានផ្លែល្ហុង ១០០ ក្រាមស្មើនិងទទួលបានវីតាមីន C​ ដល់ទៅ 70 មីលីក្រាម។

    ៧. ផ្លែស្រ្ដប៊ើរី៖ ផ្លែឈើប្រភេទនេះមិនត្រឹមតែឆ្ងាញ់នោះទេថែមទាំងផ្ដល់វីតាមីនជាច្រើន ព្រោះថាវាជួយដល់សុខភាពមាត់ធ្មេញរបស់អ្នកបានយ៉ាងល្អ។

    ៨. ផ្លែសាវម៉ៅ៖ ជួយព្យាបាលការរលាកនៅក្នុងមាត់និងការពារយើងពីជំងឺរាគបានយ៉ាងល្អ។

    ៩. ផ្លែក្រូចថ្លុង៖ ជួយទប់ស្កាត់ជំងឺរលាកអញ្ចាញធ្មេញ, កាត់បន្ថយការក្អក និងជំងឺរាគ។

    ១០. ផ្លែពុតទ្រា៖ លក្ខណៈសម្បត្តិរបស់ផ្លែពុតទ្រាគឺវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយរបស់មនុស្ស ព្រមទាំងជួយទប់ស្កាត់ការបង្រួមនៃសរសៃឈាម។ ហើយសំខាន់បំផុតនោះវាជួយឲ្យយើងគេងបានស្រួល៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

     

    Share This Post: