Business Insider និយាយថា៖ លោក Boris Johnson គ្រោងនឹងដាក់ពាក្យលាឈប់ពីតំណែងនៅឆ្នាំក្រោយ ដោយសារសុខភាពចុះខ្សោយក្រោយកើតជំងឺកូវីដ១៩
ឪពុកក្មេករបស់លោក Dominic Cumming ដែលជាជំនួយការជិតដិតបំផុតម្នាក់ របស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បាននិយាយថា លោកនាយករដ្ឋមន្ត្រីគ្រោងនឹងលាឈប់ពីតំណែងក្នុងរយៈពេល ៦ខែទៀត ដោយសារតែបញ្ហាសុខភាពដែលបន្សល់ពីជំងឺ COVID-19 ។ កាសែត The Times of London បានរាយការណ៍អំពីការសន្ទនារវាងលោក Humphry Wakefield ដែលឪពុកក្មេករបស់លោក Dominic Cumming និងស្ត្រីម្នាក់ឈ្មោះ Anna Silverman កាលពីសប្តាហ៍មុន ដែលក្នុងនោះលោកបាននិយាយថា លោក Boris Johnson នឹងលាឈប់នៅដើមឆ្នាំក្រោយ ដោយសារតែផលប៉ះពាល់របស់ជំងឺ។

អ្នកស្រី Anna Silverman បានប្រាប់សារព័ត៌មាន The Times ថាគាត់បានជួបសន្ទនាជាមួយលោក Humphry Wakefield នៅឯប្រាសាទ Chillingham របស់អង់គ្លេស ដោយលោក Humphry Wakefield បានប្រដូចស្ថានភាពជំងឺរបស់លោកនាយករដ្ឋមន្ត្រីថាដូចជាសេះដែលរបួស ហើយត្រូវងើបមកធ្វើការវិញទាំងឈឺ។ ប៉ុន្តែយ៉ាងណាក៏ដោយការិយាល័យរបស់នាយករដ្ឋមន្ត្រីនៅ Downing Street បានប្រកែកជាមួយការអះអាងនេះ ហើយថាជាការលើកឡើងដែលមិនសមហេតុសមផល។
គួរឱ្យដឹងដែរថាលោក Boris Johnson បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសអស់រយៈពេលជាងមួយឆ្នាំមកហើយ បន្ទាប់ពីបានទទួលជោគជ័យលើលោកស្រី Theresa May ដែលជាមេដឹកនាំអភិរក្សនៅខែកក្កដា ឆ្នាំ២០១៩។ លោកនឹងត្រូវបន្តធ្វើជានាយករដ្ឋមន្រ្តីជិតបួនឆ្នាំទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោះឆ្នោតទូទៅលើកក្រោយ ដែលគ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២៤៕


អត្ថបទ៖ លីដា
ប្រភព៖ Business Insider , London Daily