ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធីងាយៗសម្រាប់នារី ដើម្បីកំចាត់រោមពុកមាត់តាមបែបធម្មជាតិ

    BY Khmernote Media May 28, 2018
    វិធីងាយៗសម្រាប់នារី ដើម្បីកំចាត់រោមពុកមាត់តាមបែបធម្មជាតិ

    យើងដឹងហើយថាគ្មាននារីណាម្នាក់ដែលចង់ឲ្យកើតរោមនៅលើបបូរមាត់របស់ខ្លួននោះទេ ព្រោះថាវាធ្វើឲ្យមើលមកមិនស្អាតននិងបាត់អស់ភាពទុកចិត្តមកលើខ្លួនឯង។ ហេតុនេះទើបយើងលើកយកវិធីងាយៗដែលជួយកំចាត់រោមនៅលើផ្នែកបបូររបស់អ្នក ដែលមានប្រសិទ្ធិហើយថែមទាំងមិនប៉ះពាល់ដល់ស្បែកមុខទៀតផង៖

    ១. ម៉្សៅរមៀត៖ អ្នកគ្រាន់តែលាយម៉្សៅរមៀតជាមួយនឹងទឹកដោះគោ បន្ទាប់មកយកវាមកលាបនៅផ្នែកបបូរមាត់របស់អ្នកទុកចោលមួយសន្ទុះចាំអ្នកលាងវាចេញជាមួយនឹងទឹកត្រជាក់។

    ២. ស៊ុត និងម៉្សៅពោត៖ លាយទាំងពីមុខចូលគ្នាឲ្យចេញជាល្បាយបន្ទាប់មកយកវាមកបិទនៅលើបបូរមាត់របស់អ្នកទុកវាប្រមាណ ៣០នាទីចាំលាងវាចេញ។

    ៣. ក្រូចឆ្មា ជាមួយនឹងស្ករស៖ អ្នកគ្រាន់តែដាក់ស្ករមួយស្លាបព្រា និងទឹកក្រូចឆ្មាប៉ុន្មានដំណក់រួចកូរវាឲ្យសព្វ ចាំយកវាមកលាបនៅតំបន់ដែលយើងចង់កំចាត់រោមចេញដោយទុកយ៉ាងហោចណាស់ឲ្យបានពី ១០ ទៅ ១៥នាទី។

    ៤. ទឹកដោះគោជូរ ជាមួយនឹងម៉្សៅសណ្ដែក៖ វាក៏ដូចគ្នាជាមួយនឹងវិធីខាងលើដែរ ដោយគ្រាន់តែយកវាមកលាយចូលគ្នាជាការស្រេច។

    ៥. យករមៀត លាយជាមួយនឹងម៉្សៅសណ្ដែក៖ អ្នកគ្រាន់តែលាយវាចូលគ្នា បន្ទាប់មកយកវាមកលាបឲ្យសព្វនៅផ្នែលខាងលើនៃបបូរមាត់រក្សាទុកមួយសន្ទុះសឹមលាងវាចេញ៕

    អត្ថបទ៖ Sai

    ប្រភព៖timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay