ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្រ្តីវ័យ៤៥ឆ្នាំម្នាក់ដែលទើបជោគជ័យក្នុងការឡើងភ្នំអេវឺរេស ផ្តាំពាក្យមួយឃ្លាដែលពោរពេញដោយអត្ថន័យដល់ស្រីទាំងអស់ក្នុងលោកថា…

    BY Khmernote Media May 28, 2018
    ស្រ្តីវ័យ៤៥ឆ្នាំម្នាក់ដែលទើបជោគជ័យក្នុងការឡើងភ្នំអេវឺរេស ផ្តាំពាក្យមួយឃ្លាដែលពោរពេញដោយអត្ថន័យដល់ស្រីទាំងអស់ក្នុងលោកថា…

    បរទេស ៖ ភ្នំអេវឺរេសជាភ្នំមួយដែលមានកំពស់ខ្ពស់ជាងគេបង្អស់ក្នុងលោក ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសនេប៉ាល់ វាគោលដៅពិសេសសំរាប់អ្នកចូលចិត្តកីឡាឡើងភ្នំ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីមិនគួរអោយជឿមួយ ដែលស្រ្តីវ័យ៤៥ឆ្នាំម្នាក់បានបំបែកឯតទគ្គកម្មផ្ទាល់ខ្លួនរបស់នាងទទួលជ័យជម្នះលើការឡើងភ្នំអេវឺរេស កាលពីសប្ដាហ៍មុន។ អ្នកស្រី Lhakpa មានអាយុ ៤៥ ឆ្នាំហើយរស់នៅជាមួយកូនៗ៣នាក់របស់នាងរស់នៅតំបន់ Hartford រដ្ឋ Connecticut ។ នាងបានរងការប្រើប្រាស់ហឹង្សានិងរំលោភបំពានក្នុងគ្រួសារ ក្រោយមកនាងក៏សម្រេចចិត្តបញ្ចប់ចំណងអាពាហ៍ពិពាហ៍ខ្លួនហើយបានចាប់ផ្តើមជីវិតថ្មី ដោយមិនព្រមចុះចាញ់ជីវិតឡើយ។


    មានប្រភពដើមមកពីប្រទេសនេប៉ាល់អ្នកស្រី Lhakpa Sherpa ទទួលបានវិញ្ញាបនបត្រកិត្តិយសពីសមាគមសារព័ត៌មាននៅទីក្រុង Kathmandu ប្រទេសនេប៉ាល់ កាលពីថ្ងៃពុធ សប្តាហ៍មុននេះ ។ តាមប្រភពបានអោយដឹងថាអ្នកស្រី Lhappa ឡើងភ្នំអេវឺរេសជាលើកដំបូងក្នុងឆ្នាំ២០០០ នាងបន្តធ្វើផែនការឡើងភ្នំម្តងហើយម្តងទៀត នាងធ្លាប់បានឡើងភ្នំនេះក្រោយពីសម្រាលកូនបាន៨ខែទៀតផង។ មិនត្រឹមតតែប៉ុនណោះនោះទេ ននៅពេលមួយនេោះនាងបានឡើងទៅលើភ្នំដ៏ខ្ពស់និងគ្រោះថ្នាក់នេះទាំងដែលខ្លួនកំពុងពពោះកកូន២ខែក្នុងផ្ទៃទៀតផង។ អ្នកស្រី Lahpa និយាយថាបន្តឡើងភ្នំនេះម្តងហើយម្តតងទទៀតក៏ព្រោះ នាងចង់បញ្ជាក់ថាស្ត្រីម្នាក់ក៏អាចឡើងភ្នំអេវឺរេសបានផងដែរ ហើយសង្ឃឹមថានឹងជួយលើកទឹកចិត្តស្ត្រីមកពីគ្រប់ទិសទីនៅទូទាំងពិភពលោកអោយយកចិត្តទុកដាក់លើបញ្ហានេះ៕


    អត្ថបទ ៖ Mali
    ប្រភព ៖ CHINA PLUS

    Share This Post:
    MPO4D jitutoto mpo4d Mpoplay