ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ត្រីសាម៉ុនក្លែងក្លាយត្រូវគេសង្ស័យថា ដាក់ពេញទីផ្សារប្រទេសចិន

    BY Khmernote Media May 28, 2018
    ត្រីសាម៉ុនក្លែងក្លាយត្រូវគេសង្ស័យថា ដាក់ពេញទីផ្សារប្រទេសចិន

    ប្រទេសចិន ៖ កាលពីពេលថ្មីៗនេះប្រជាជនចិនមួយចំនួនបានបញ្ចេញប្រតិកម្មខ្លាំងណាស់នៅក្នុងបណ្តាញសង្គមទាក់ទងនឹងពាក្យចចាមអារាមមួយចំនួន ដែលនិយាយថា លើទីផ្សារចិនមានលក់ត្រីសាម៉ុនក្លែងក្លាយ។ សមាគមជលផលចិន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបដិសេធ ទាក់ទងនឹងការចោទប្រកាន់ថាក្រុមអ្នកនេសាទនៅតំបន់ខ្ពង់រាបទីបេ បានប្រើប្រាស់សាច់ត្រីផ្សេង មកបន្លំធ្វើជាសាច់ត្រីសាម៉ុន។ អ្នកនិយមលេងអ៊ីនធឺណិតចិនបានសម្តែងការសង្ស័យយ៉ាងខ្លាំងលើករណីនេះតាមប្រព័ន្ធអ៊ីនធឺណិត តាមរយៈរបាយការណ៍របស់សារព័ត៌មាន CCTV បញ្ជាក់ថា ត្រីសាម៉ុន១ភាគ៣ ដែលលក់នៅក្នុងទីផ្សារចិនសុទ្ធតែនាំមកពីតំបន់ពីខ្ពង់រាបទីបេ។

    ក្នុងរយៈពេលប៉ុន្មានឆ្នាំចុុងក្រោយមកនេះ គេសង្កេតឃើញ ត្រីសាម៉ុនជាច្រើនត្រូវបានគេយកមកធ្វើម្ហូប ហើយភាគច្រើនត្រីសាម៉ុនទាំងត្រូវបានអះអាងថា នាំចូលពីប្រទេសមួយចំនួនដូចជា ន័រវេស ស៊ីលី និងស្កុតឡេន។ សមាគមជលផលចិនរាយការណ៍ថា ត្រីសាម៉ុនមានឈ្មោះផ្លូវការថា oncorhynchus មានរួមបញ្ចូល សាច់ត្រីឥន្ទធនូ (rainbow trout) ត្រីសាម៉ុនអាត្លង់ទិច (Atlantic salmon) និងត្រីសាម៉ុនប៉ាស៊ីហ្វ្រិក (Pacific salmon)។

    មានការសង្ស័យថា អ្នកនេសាទបានប្រើប្រាស់ត្រីទឹកសាប ដើម្បីមកបន្លំធ្វើជាសាច់ត្រីសាម៉ុន។ ទាក់ទងនឹងករណីនេះ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះមានចម្ងល់ថា “តើការបរិភោគត្រីឆៅក្នុងទឹកសាបបែបនេះវាមានផលប៉ះពាល់ផលសុខភាពយើងដែរទេ?”។ តាមរយៈការស្រាវជ្រាវបានបញ្ជាក់ថា ត្រីទឹកសាបទាំងនោះមិនត្រូវបានគេរកឃើញសារធាតុណាមួយ ដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគទេ៕

    អត្ថបទ ៖ Mali
    ប្រភព ៖ cgtn

    Share This Post:
    MPO4D jitutoto mpo4d Mpoplay