ប៉ូលិសម៉ាឡេស៊ីបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាញធំមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ មានតម្លៃរហូតដល់ ១៨ លានដុល្លារ
ម៉ាឡេស៊ី៖ គ្រឿងញៀនប្រភេទហ្វេតំវិតតាមីន ដែលមានតម្លៃសរុបប្រមាណជា ៧១ លាន RM (ជិត ១៨ លានដុល្លារ) ត្រូវបានប៉ូលិសម៉ាឡេស៊ីធ្វើការរឹបអូសបាន ដែលករណីបង្រ្កាបការរត់ពន្ធគ្រឿងញៀននេះបានក្លាយទៅជាករណីបង្ក្រាបគ្រឿងញៀនធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ម៉ាឡេស៊ី។
លោក Datuk Seri T Subromaniam ដែលជាប្រធាននាយកដ្ឋានគន និងជាអ្នកដឹកនាំក្នុងការបង្រ្កាបករណីនេះ បានប្រាប់សារព័ត៌មានថា គ្រឿងញៀនដែលគេរឹបអូសបានសរុបមានទម្ងន់ ១,២ តោន ត្រូវបានជនខិលខូចរៀបដាក់នៅក្នុងកញ្ចប់តែ និងមានបំណង់នាំចេញពីប្រទេសម៉ាឡេស៊ីតាមរយៈកប៉ាល់។
ហើយក្នុងការបង្រ្កាបករណីខាងលើនេះ គេបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ ដែលមានអាយុចាប់ពី ២២ ដល់ ៤៨ ឆ្នាំ ។ ហើយពេលនេះជនសង្ស័យទាំង ៥ នាក់ កំំពុងត្រូវបានប៉ូលិសសាកសួរព័ត៌មានមួយចំនួន ដើម្បីឈានទៅចាប់មេក្លោងធំ និងជនពាក់ព័ន្ធជាច្រើនទៀត ដែលស្ថិតនៅពីក្រោយករណីមួយនេះ៕

អត្ថបទ៖ភក្តី
ប្រភព៖ worldofbuzz