ទម្លាប់ទាំង ៥របស់នារីដែលបុរសពិបាកនឹងទទួលយកបំផុត
អ្នកតែងតែគិតថានារីជាមនុស្សដែលរើសដៃគូនៅក្នុងរឿងស្នេហា ប៉ុន្ដែបុរសក៏ដូចគ្នាដែរមិនមែនរូបគេអាចទទួលយកគ្រប់បញ្ហារបស់មនុស្សស្រីបានទាំងអស់នោះទេ។ ក៏នៅតែមានទម្លាប់មួយចំនួនដែលបុរសមិនចូលចិត្តបំផុត ហើយនារីតែងតែលើកយកបញ្ហាទាំងនេះមកនិយាយ។ ខាងក្រោមនេះគឺជាទម្លាប់ទាំង ៥ដែលបុរសពិបាកនឹងទទួលយកពីនារីបាន៖
១. ដាក់កំហិតមករូបគេពេក៖ អ្នកណាក៏ដូចអ្នកណាដែរតែងតែត្រូវការពេលវេលាផ្ទាល់ខ្លួន មិនមែននៅតាមទាមជាមួយនឹងសង្សារជាប់រហូតនោះទេ។ ការដែលអ្នកធ្វើបែបនេះដូចជាបំបិទសិទ្ធិគេចឹងដែរ ហេតុនេះអ្នកគួរតែរៀនផ្ដល់ភាពផ្ទាល់ខ្លួនខ្លះទៅឲ្យដៃគូ។
២. ការកុហក៖ នារីគឺមិនចូលចិត្តឲ្យដៃគូកុហករូបនាងនោះទេ ហេតុនេះបុរសក៏ដូចគ្នាគេមិនចូលចិត្តទេនៅពេលដែលដៃគូលាក់បាំងរឿងជាមួយនឹងគេ។ រូបគេតែងតែចង់ឲ្យរូបនាងនិយាយត្រង់ទៅត្រង់មកទើបធ្វើឲ្យទំនាក់ទំនងមួយនេះរឹងមាំ។ បើសិនជាអ្នកធ្លាប់កុហកម្ដង ហើយគេចាប់បាននោះនៅពេលអ្នកនិយាយរឿងអ្វីលើកក្រោយទៀតនោះគេពិតជាមិនមានភាពជឿលើអ្នកទៀតនោះទេ។
៣. រំលឹកតែរឿងចាស់ៗមកនិយាយ៖ នារីភាគច្រើននៅពេលដែលមានបញ្ហាម្ដងៗតែងតែលើកយករឿងសង្សារចាស់មកនិយាយ ហើយតាំងយកខ្លួនឯងទៅធ្វើការប្រៀបធៀបថា “ខ្ញុំមិនដូចអ្នកចាស់, អ្នកចាស់គេល្អបែបនេះ គេល្អបែបនោះ!!” ទាំងដែលរឿងទាំងនេះបានចប់យូរណាស់មកហើយ។ នេះគឺជារឿងមួយដែលធ្វើឲ្យបុរសមានភាពធុញខ្លាំងបំផុត។
៤. មិនចេះរៀបចំផ្ទះសំបែង៖ វាជារឿងសំខាន់ដែលនារីមិនចេះរៀបចំសំភារៈឲ្យមានរបៀប ដែលបញ្ជាក់ឲ្យច្បាស់ថារូបនាងមិនមែនជាមេផ្ទះដ៏ល្អម្នាក់។
៥. មិនដែលទទួលស្គាល់ពីកំហុសរបស់ខ្លួន៖ អ្នកមិនដែលព្រមទទួលថាខ្លួនខុស ហើយក៏មិនព្រមសុំទោសមុនចាំតែឲ្យដៃគូជាអ្នកសម្របខ្លួន។ វាមិនមានអ្វីធ្ងន់ធ្ងរនោះទេបើអ្នកគ្រាន់តែនិយាយពាក្យសុំទោសមួយមាត់នោះ ព្រោះថាវាជួយឲ្យស្នេហាអ្នកកាន់តែមានភាពផ្អែមល្ហែមជាងមុន៕
អត្ថបទ៖ Sai
ប្រភព៖mthai