កីឡា

Liverpool បេ្ដជ្ញាទិញខ្សែបម្រើប្រយុទ្ធ Nabil Fekir អោយបានមុនការប្រកួតពានរង្វាន់ Fifa World Cup នៅក្នុងប្រទេសរុស្សីមកដល់

BY
Khmernote Media
May 29, 2018

ក្លឹបហង្សក្រហម Liverpool ចង់ចុះហត្ថលេខាទិញខ្សែបម្រើប្រយុទ្ធ Nabil Fekir ពីក្លឹប Lyon មុនការប្រកួតពានរង្វាន់ Fifa World Cup មកដល់ជៀសវាងខ្លាចមានក្លឹបផ្សេងទៀតចូលមកដណ្ដើមខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះក្រោយពេលបញ្ចប់ World Cup នៅក្នុងប្រទេសរុស្សី។

ក្លឹបហង្សក្រហម Liverpool ត្រៀមរៀបចំប្រាក់ចំនួន 50លានផោន សម្រាប់ដាក់សំណើរសុំទិញកីឡាករ Nabil Fekir ខណៈដែលប្រធានក្លឹប Lyon មិនសម្រេចដំឡើងតម្លៃខ្លួន Nabil Fekir ក្រោយពេលខ្សែបម្រើសញ្ជាតិបារាំងរូបនេះជាប់ឈ្មោះទៅលេងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក Fifa World Cup នៅក្នុងប្រទេសរុស្សី។

លោក Michael Edwards ដែលជាប្រធានផ្នែកកីឡារបស់ក្លឹបហង្សក្រហម Liverpool បានធ្វើកិច្ចចរចាជាបឋមជាមួយនឹងក្លឹប Lyon ប៉ុន្តែក្លឹបរបស់លីគកំពូលបារាំងមួយនេះមិនទាន់ប្រញាប់ប្រញាល់ដើម្បីឈានដល់កិច្ចព្រមព្រៀងនោះទេ។

បុត្រ

ប្រភព៖ Goal

Share This Post: