វិធីងាយៗជួយព្យាបាលបបូរមាត់ស្ងួតយ៉ាងមានប្រសិទ្ធិភាព
នារីតែងតែជួបបញ្ហាបបូរមាត់ស្ងួតដែលធ្វើឲ្យមើលមកមិនស្អាត និងនៅពេលលាបក្រេមម្ដងៗធ្វើឲ្យមើលមកមិនរលូង។ ហេតុនេះហើយទើបបានជានារីតែងតែធ្វើការលិទ្ធបបូរមាត់ដើម្បីផ្ដល់ជាតិសំណើម ដោយពួកគេមិនដឹងទេថាការធ្វើបែបនេះកាន់តែធ្វើឲ្យបបូរមាត់របស់ពួកគេកាន់តែមានភាពស្ងួតលើសដើម។ ខាងក្រោមនេះគឺជាវិធីងាយៗដែលជួយព្យាបាលបបូរមាត់ស្ងួតយ៉ាងមានប្រសិទ្ធិភាព៖
១. អ្នកគួរតែទទួលទានទឹកឲ្យបានច្រើនក្នុងមួយថ្ងៃដែលវាផ្ដល់នូវសំណើមបបូរមាត់ ក៏ដូចជាស្បែករបស់អ្នកផងដែរ។
២. អ្នកគួរតែរកថ្នាំមកដុសបបូរមាត់ មុននឹងយកថ្នាំដុសធ្មេញមកដុសព្រោះថាថ្នាំដុសធ្មេញធម្មតាអាចផ្ដល់ផលប៉ះពាល់ដល់បបូរមាត់។
៣. ជៀសវាងការទទួលទានអាហារហិល និងក្ដៅពេកញឹកញាប់។
៤. ជៀសវាងការប្រើសប្រាស់ក្រេមញឹកញាប់ពេកដោយសារតែសារធាតុក្រអូប ក៏ដូចជាពណ៌ក្រេមខ្លះអាចផ្ដល់ផលប៉ះពាល់ដល់បបូរមាត់របស់អ្នក។

៥. ការយកជក់មកធ្វើការជូតវាសនៅលើបបូរមាត់ញឹកញាប់អាចបណ្ដាលឲ្យបបូរមាត់មានភាពស្ងួត ហើយដល់រលាកតែម្ដង។
៦. កុំឧស្សាហ៍យកអណ្ដាតរបស់អ្នកមកលិទ្ធបបូរមាត់ញឹកញាប់ពេក ព្រោះថាអណ្ដាតរបស់អ្នកអាចនឹងមានសារធាតុអង់ស៊ីមជាប់ជាមួយដែលជាហេតុធ្វើឲ្យបបូរមាត់អ្នកស្ងួត និងរលាកបាន៕
អត្ថបទ៖ Sai
ប្រភព៖mthai