អន្តរជាតិ
រដ្ឋាភិបាលឡាវកំណត់មិនឲ្យភោជនីយដ្ឋានផ្សេងៗលក់អាហារទាំង៤មុខនេះលើសតម្លៃ ដែលរដ្ឋបានកំណត់ឡើយ
BY Khmernote Media
May 30, 2018
ឡាវ៖ ដើម្បីរក្សាតម្លៃមុខម្ហូបសំខាន់ៗរបស់ខ្លួនឲ្យនៅថេរ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបានសម្រេចកំណត់មិនឲ្យ ភោជនីយដ្ឋានទាំងអស់លក់អាហារ ៤ មុខ ដូចនេះ ហ្វឺ (Pho), បាយឆា (ឡាវហៅ Kao Pat), ស៊ុបមីសរសៃធំ (ឡាវហៅ Kao Piek), និង បាយជាមួយនឹងសម្លរឆា (Kao Latna) ក្នុងតម្លៃលើសពី ១៥,០០០ Kip (ប្រហែល ៧,០០០រៀល) នោះទេ។
ដូចនេះចាប់ពីពេលនេះទៅ ប្រសិនបើកមានភោជនីយដ្ឋានណាហ៊ានលក់អាហារទាំង៤មុខខាងលើលើសពីតម្លៃ ដែលបានកំណត់ដោយរដ្ឋាភិបាល មានន័យថាពួកគេបានធ្វើខុសនឹងការណែនាំ ហើយអាចនឹងប្រឈមនឹងការចាត់វិធានការតាមផ្លូវច្បាប់ទៀតផង។
ការសម្រេចកំណត់តម្លៃនេះត្រូវបានគេធ្វើឡើងក្រោមហេតុផលមួយគឺថា គេចង់លើកកម្ពស់អាហារទាំងនេះ ឲ្យក្លាយទៅជាអាហារប្រចាំប្រទេស ដូចនេះនៅពេលដែលវាមានតម្លៃសមរម្យដូចនេះមនុស្សគ្រប់គ្នានឹងរីករាយជាមួយអាហារទាំងនេះបានគ្រប់ពេល និងគ្រប់ទីកន្លែង៕

អត្ថបទ៖ ភក្តី
ប្រភព៖ laotiantimes