ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃបង្កើនប្រាក់ផាកពិន័យគុណនឹង១០ ចំពោះអ្នក ដែលបើកបរក្នុងស្ថានភាពស្រវឹង

    BY Khmernote Media June 4, 2018
    ថៃបង្កើនប្រាក់ផាកពិន័យគុណនឹង១០ ចំពោះអ្នក ដែលបើកបរក្នុងស្ថានភាពស្រវឹង

    ថៃ៖ ដោយសារតែការបើកបរក្នុងស្ថានភាពស្រវឹងនៅតែជាបញ្ហាធំមួយ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នោះ ពេលនេះរដ្ឋាភិបាលថៃបានសម្រេចបង្កើនប្រាក់ផាកពិន័យ ចំពោះអ្នកដែលបើកបរក្នុងស្ថានភាពស្រវឹងច្រើនជាងមុនជាច្រើនដង។ បើយោងតាម លោកឧត្តមសេនីយ៍ឯកឯក Ekkarak Limsangkat សមាជិកនៃគណៈកម្មាធិការទទួលបន្ទុកកែសម្រួលច្បាប់ចរាចរណ៍ថៃបានឲ្យដឹងថា កាលពីមុនបទល្មើសចរាចរណ៍ដែលបង្កឡើងដោយអ្នកបើកបរក្នុងស្ថានភាពស្រវឹងត្រូវបានគេធ្វើការផាកពិន័យខ្ពស់បំផុតត្រឹម ១០,០០០ ទៅ ២០,០០០ បាត តែសម្រាប់នៅក្នុងច្បាប់ថ្មីនេះវិញ បទល្មើសចរាចរណ៍ប្រភេទនេះអាចនឹងត្រូវធ្វើ ការផាកពិន័យរហូតចន្លោះពី ១០០,០០០ ទៅ ២០០,០០០ បាត និងប្រឈមនឹងការជាប់គុករយៈពេល១ឆ្នាំ។

    សូមបញ្ជាក់ជូនថា បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា​ ថៃជាប្រទេសដែលមានចំនួនមនុស្សស្លាប់ច្រើន ជាងគេលំដាប់ទី២ ក្នុងពិភពលោក បន្ទាប់ពីលេខ ១ គឺប្រទេសលីប៊ី ហើយក្នុងចំណោមអ្នកស្លាប់ទាំងអស់ក្នុងប្រទេសថៃគឺភាគច្រើនបង្កឡើងដោយគ្រោះថ្នាក់ចរាចណ៍។ ជាក់ស្តែងគិតត្រឹមពីដើមឆ្នាំ មកទល់នឹង ខែ ឧសភា ឆ្នាំ ២០១៨ នេះចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃមានចំនួន ៨៤១ នាក់ទៅហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay