កីឡា

ជំនួបការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមចុងក្រោយ! ក្រុម មយូរ៉ាហ្គោលសំអាងការ នឹងឡើងមកប៉ះក្រុម យុវជនទួលតាឯក ក្នុងរាត្រីថ្ងៃអាទិត្យនេះ

BY
Khmernote Media
May 30, 2018

ក្រុម មយូរ៉ាហ្គោលសំអាងការ ដែលជាក្រុមជាប់ចំណាត់ថ្នាក់លេខ 2 ក្នុងវគ្គជម្រុះពានរង្វាន់ Ganzberg Cup រដូវកាលទី 3 តំបន់ភ្នំពេញនឹងមានភារៈកិច្ចត្រូវប្រកួតតតាំងគ្នាជាមួយនឹងក្រុម យុវជនទួលតាឯក ដែលជាក្រុមទទួលបានលេខមួយក្នុងវគ្គជម្រុះប្រចាំខេត្តបាត់ដំបូង។

ក្រុម មយូរ៉ាហ្គោលសំអាងការ គឺជាក្រុមដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញហើយក៏ជាក្រុមចំណូលថ្មីនៅក្នុងការប្រកួតពានរង្វាន Ganzberg Cup រដូវកាលទី 3 នេះផងដែរ។ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះក្រុម មយូរ៉ាហ្គោលសំអាងការ បានបង្ហាញទំរង់លេងល្អមែនទែនតាំងពីវគ្គជម្រុះក្នុងតំបន់ភ្នំពេញរហូតមកដល់វគ្គ 48 ក្រុមចុងក្រោយទូទាំងប្រទេស។ ប្រកួតចុងក្រោយរបស់ក្រុម មយូរ៉ាហ្គោលសំអាងការ គឺយកឈ្នះក្រុម B.A United ដោយលទ្ធផល 6-2។

ចំពោះក្រុម យុវជនទួលតាឯក វិញគឺជាក្រុមទទួលបានចំណាត់ថ្នាក់លេខ 1 នៅក្នុងវគ្គជម្រុះក្នុងតំបន់បាត់ដំបង ហើយក៏ជាក្រុមមួយមានឈ្មោះបោះសម្លេងនៅក្នុងខេត្តបាត់ដំបងផងដែរ។ ក្រុម យុវជនទួលតាឯក បានបង្ហាញទំរង់លេងល្អមែនទែននៅក្នុងវគ្គ 48 ក្រុមចុងក្រោយដោយយកឈ្នះក្រុម ម្ជូរព្រៃ ដោយលទ្ធផល 6-2។ ក្រុម យុវជនទួលតាឯក នឹងត្រូវឡើងមកប៉ះគ្នាជាមួយនឹងក្រុម មយូរ៉ាហ្គោលសំអាងការ នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 24 ក្រុមសប្ដាហ៍នេះវេលោម៉ោង 9:00 នាទីយប់នៅក្នុងទីលាន T-Soccer។

កុំុភ្លេចចូររួមទស្សន៍ទាយលើកម្មវិធី Ganzberg Uber Fantasy នឹងមានឱកាសឈ្នះរង្វាន់ iPhone X , iPad Pro , ទូរស្សន៍ HD និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀតពីក្រុមហ៊ុន Ganzberg Beer។

របៀបទាញយក៖
– ចុចទីនេះ ទាញយកសំរាប់ Android ៖ https://goo.gl/Aa3DPA
– ចុចទីនេះ ទាញយកសំរាប់ iOS ៖ https://goo.gl/jt8diR

 

 

Share This Post: