លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ទទួលបានទិដ្ឋាការរយៈពេល ១០ ឆ្នាំ ពីប្រទេសមួយនៅតំបន់អឺរ៉ុប
យោងតាមសារព័ត៌មាន BBC ថៃ បានឲ្យដឹងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ទទួលបានទិដ្ឋាការរយៈពេល១០ឆ្នាំពីរដ្ឋា ភិបាលនៃចក្រភពអង់គ្លេស។ ទិដ្ឋាការដែលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ទទួលបាននេះគឺអនុញ្ញាតឲ្យលោកអ្នកស្រីអាច ចេញចូលប្រទេសអង់គ្លេសបានក្នុងរយៈ១០ឆ្នាំ តែសម្រាប់ការនៅស្នាក់នៅគឺលោកស្រីអាចស្នាក់នៅបាន៦ខែក្នុងពេលទៅធ្វើដំណើរទៅម្តង។
គេអាចនិយាយឲ្យស្រួលស្ដាប់ថាក្នុងរយៈពេល១០ឆ្នាំនេះ អតីតប្រធានាធិបតីថៃរូបនេះ អាចចេញចូលទៅកន្លែងណាក៏បានក្នុងចក្រភពអង់គ្លេស តែក្នុងរយៈពេល៦ខែត្រូវត្រលប់មកវិញសិន ទើបអាចចូលទៅចក្រភពអង់គ្លេសវិញម្តងទៀត។ គួររំលឹកផងដែរថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា បានរត់គេចខ្លួនពីប្រទេសថៃ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីតុលាការថៃបានធ្វើការចោទប្រកាន់លោកស្រីថា បានបង្កើតកំហុសដ៏ធំមួយក្នុងការអនុវត្តគោលនយោបាយទិញស្រូវរបស់លោកស្រី និងត្រូវផ្ដន្ទាទោសឲ្យជាប់គុករយៈពេល៥ឆ្នាំ។
រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងថា លោកស្រីលាក់ខ្លួនទៅប្រទេសណាទេ ហើយតុលាការថៃក៏កំពុងតាមចាប់ខ្លួនគាត់ដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost