កត្ដាមួយចំនួនជាហេតុធ្វើឲ្យវដ្ដរដូវមកមិនទៀងទាត់ ដែលសុភាពនារីមិនគួរមើលរំលង
ការមានវដ្ដរដូវមិនទៀងទាត់ជារឿងគួរឲ្យបារម្ភសម្រាប់ស្រ្ដីគ្រប់រូប ព្រោះកាលដែលអ្នកមករដូវមិនទៀងទាត់រាល់ខែអាចមកពីបញ្ហាសុខភាពផ្សេងៗ។ ដែលជាហេតុអ្នកគួរតែមានការពិនិត្យ ក៏ដូចជាមានការពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានត្រឹមត្រូវព្រោះថាបើសិនជាអ្នកមិនធ្វើការពិនិត្យឲ្យបានទាន់ពេលទេនោះអ្នកអាចនឹងជួបបញ្ហាមហារីកស្បូនក៏ថាបាន។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលបណ្ដាលឲ្យការមករដូវរបស់អ្នកមិនមានការទៀងទាត់៖
១. ថ្ងៃខែដែលត្រឹមត្រូវ៖ នៅក្នុងមួយវដ្ដរដូវត្រូវមានចន្លោះពី ២៨ ទៅ ៣០ថ្ងៃ ទើបអ្នកចាប់ផ្ដើមមានវដ្ដរដូវម្ដងទៀត ហេតុនេះរយៈពេលនៃការមកឈាមរដូវគឺស្ថិតនៅចន្លោះ ៣ – ៥ថ្ងៃ ដែលជារឿងប្រក្រតី ប៉ុន្ដែបើសិនជាអ្នកមកយឺតដោយវដ្ដរដូវលើសពី ៣០ថ្ងៃនោះបញ្ជាក់ថាអ្នកកំពុងតែជួបបញ្ហាសុខភាពជាមិនខាន។

២. បញ្ហាអាយុ៖ នៅពេលដែលអ្នកមានអាយុចន្លោះពី ២០ ទៅ ៤០ឆ្នាំវដ្ដរដូវរបស់អ្នកពុំទាន់មានការប្រែប្រួលអ្វីនោះទេ ប៉ុន្ដែនៅពេលដែលអ្នកឈានដល់អាយុពី ៤៥ ទៅ ៥០ឆ្នាំនោះវដ្ដរដូវរបស់អ្នកនឹងចាប់ផ្ដើមអាក ដោយសារតែវាបម្រែលបម្រួលទៅតាមអ័រម៉ូនរបស់មនុស្ស។ តែបើសិនជាអ្នកនៅចន្លោះពី ២០ ទៅ ៤០ឆ្នាំហើយជួបបញ្ហារដូវមកមិនទៀងគឺស្បូនរបស់អ្នកអាចនឹងមានបញ្ហាហើយ។
៣. សា្ថនភាពសុខភាព៖ នៅពេលដែលអ្នកគេងមិនបានគ្រប់គ្រាន់ក៏អាចធ្វើឲ្យកាមករដូវមិនទៀតទាត់ផងដែរព្រោះដោយសារតែអ្នកស្រ្ដេសខ្លាំងពេក, ការដែលអ្នកធ្វើលំហាត់ប្រាណខ្លាំងពេកដើម្បីសម្រកទម្ងន់ និងការដែលអ្នកលេបថ្នាំពន្យាកំណើតក៏ជាកត្តាដែលធ្វើឲ្យវដ្ដរដូវមានការប្រែលប្រួលផងដែរ។
ចំណាំ៖ បើសិនជារដូវអ្នកមកមិនទៀងទាត់ហើយតិចជាងរាល់ដងនោះអ្នកគួរតែពិិគ្រោះជាមួយនឹងគ្រូពេទ្យជាបន្ទាន់ព្រោះថាវាអាចបណ្តាលមកពីដុំមហារីកមាត់ស្បូន៕
អត្ថបទ៖ Sai
ប្រភព៖mthai