សូមប្រយ័ត្នអ្នកឧស្សាហ៍ឡើងចុះថៃ! លើកមុនចាប់ជំរិតនៅក្នុងព្រលានយន្តហោះសុវណ្ណភូមិ ឥលូវមានករណីចោរកម្មទៀត
ប្រទេសថៃ៖ នៅតាមទីសាធារណៈអ្នកគួរតែមានការប្រុងប្រយ័ត្នអោយច្រើនបន្តិច ព្រោះសព្វថ្ងៃសំបូរជនឆឆ្លៀតឱកាសខ្លាំងណាស់។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីបុរសជនជាតិកូរ៉េម្នាក់ត្រូវបានប៉ូលិសថៃឃាត់ខ្លួននៅឯអាកាសយានដ្ឋានសុុវណ្ណភូមិ ជាប់ពាក់ព័ន្ធនឹងករណីលួចយកកាបូបលុយរបស់អ្នកដំណើរម្នាក់។
បុរសជនជាតិកូរ៉េ ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Lee Jong Kwang ត្រូូវបានប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃអង្គារ ម្សិលមិញនេះ ខណៈពេលដែលគេកំពុងត្រួតពិនិត្យមុនពេលឡើងយន្តហោះត្រលប់ទៅប្រទេសកំណើតវិញ។ ជនជាប់ចោទវ័យ២៩ឆ្នាំរូបនេះបានបដិសេធនៅការចោទប្រកាន់របស់ប៉ូលិស តែគេក៏ព្រមសារភាពបន្ទាប់ពីប៉ូលិសបានអោយមើលវីដេអូកាមេរ៉ាសុវត្ថិភាពដែលថតបាន។
តាមសម្តីជនរងគ្រោះបានប្រាប់អោយដឹងថា គាត់បានទៅកាន់ហាងទូរស័ព្ទនៅជាន់ទី២ហើយក៏បានភ្លេចកាបូបនៅទីនោះ។ នៅពេលដែលគាត់ចាប់អារម្មណ៍ថា បាត់គាត់ក៏ត្រលប់ទៅកាន់ទីនោះវិញ គាត់មិនបានប្រទះឃើញកាបូបដៃខ្លួននៅទីនោះទៀតទេ។ តែគាត់បែរជាឃើញវានៅជាមួយបុរសម្នាក់ដែលកំពុងឈរសួរនាំពីទូរស័ព្ទក្បែរនោះ ដោយក្តីសង្ស័យគាត់ក៏ប្រញាប់ទៅសុំពិនិត្យកាមេរ៉ាសុវត្ថិភាព៕
អត្ថបទ៖ Mali
ប្រភព៖ bangkok