ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សាហាវមែន! បុរសម្នាក់ចាក់សម្លាប់សង្សារខ្លួនឯង រួចសម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

    BY Khmernote Media September 3, 2020
    សាហាវមែន! បុរសម្នាក់ចាក់សម្លាប់សង្សារខ្លួនឯង រួចសម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

    រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នេះ មានអំពើឃាតកម្មកើតឡើងទៀតហើយ ដោយបុរសម្នាក់បានចាក់សម្លាប់សង្សារខ្លួនឯង ហើយអារ.កខ្លួនឯងតាមក្រោយ តែមិនបានស្លាប់នោះទេ គ្រាន់តែរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ករណីឃាតកម្មនេះបានកើតឡើងនៅក្នុងបុរី លឹម ឈាងហាក់ ផ្លូវលេខ៤ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    ស្ត្រីរងគ្រោះមានឈ្មោះ វង្ស វណ្ណលីដា អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះល្វែងជួលកន្លែងកើតហេតុខាងលើ។ បុរសដែលជាជនសង្ស័យមានឈ្មោះ ឯកឌៀម វន្ថា ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ១៦៩ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ទោះបីយ៉ាងណា សមត្ថកិច្ចពុំទាន់បង្ហើបពីដំណើររឿងលម្អិតយ៉ាងណាទេ ដោយកំពុងស៊ើបអង្កេតនៅកន្លែងកើតហេតុ ៕

       

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: