ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីគ្រោងអនុវត្តច្បាប់យកពន្ធថ្មីនៅដើមខែកញ្ញាខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាថវិកាជាតិ

    BY Khmernote Media May 31, 2018
    ម៉ាឡេស៊ីគ្រោងអនុវត្តច្បាប់យកពន្ធថ្មីនៅដើមខែកញ្ញាខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាថវិកាជាតិ

    ម៉ាឡេស៊ី៖ ប្រទេសប្រទេសម៉ាឡេស៊ីនឹងចាប់ផ្តើមអនុវត្តច្បាប់យកពន្ធលើការលក់ថ្មីនៅខែកញ្ញា ខាងមុខនេះហើយ ដែលការប្រើប្រាស់ច្បាប់ថ្មីនេះ គឺជាការសន្យារបស់លោកនាយករដ្ឋមន្ត្រីថ្មី Mahathir Mohamad ។ រដ្ឋាភិបាលថ្មីហាក់ខិតខំធ្វើកំណែ ទម្រង់ជាច្រើន ដើម្បីដោះស្រាយបញ្ហាថវិកាជាតិ និងធ្វើឲ្យយ៉ាងណាឲ្យប្រជានពលរដ្ឋទទួលបានអត្ថប្រយោជន៍ច្រើនពី រដ្ឋាភិបាល។

    តួយ៉ាងរដ្ឋាភិបាលបានសម្រេច កាត់បន្ថយពន្ធលើទំនិញ និងសេវាកម្មពី៦ % មកត្រឹម ០ %, រដ្ឋាភិបាលបាន សម្រេចលុបចោលគម្រោងចាយលុយលើការសាងសង់ផ្លូវរថយន្តល្បឿនលឿនទៅកាន់សឹង្ហបុរី ដែលមានតម្លៃ​រាប់ពាន់លាន ហើយរួមទាំងអនុវត្តច្បាប់យកពន្ធលើការលក់ថ្មីនេះទៀតសោធ សុទ្ធតែរឿងល្អៗសម្រាប់ប្រជាពលរដ្ឋ។ ប្រជាជនម៉ាឡេស៊ីភាគច្រើនបានសម្តែងនូវការអបអរចំពោះអ្វីដែលរដ្ឋាភិបាលកំពុងតែធ្វើ ហើយរដ្ឋាភិបាលថ្មីរបស់ម៉ាឡេស៊ីក៏បានសន្យាថា នឹងធ្វើរឿងល្អៗជាច្រើនទៀតសម្រាប់ប្រជាពលរដ្ឋផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ todayonline

    Share This Post:
    MPO4D jitutoto mpo4d Mpoplay