វិធីទាំង៥ជួយកែប្រែខ្លួនអ្នកពីក្មេងស្រី ទៅជាមនុស្សម្នាក់ ដែលចេះម្ចាស់ការលើជីវិតខ្លួនឯង
នៅពេលដែលអ្នកធ្លាប់តែជាក្មេងស្រីម្នាក់ដែលកំពុងតែនៅក្នុងវ័យសិក្សាអ្នកមិនដឹងទេថានៅពេលដែលរៀនចប់តើគួរតែចាត់ចែងជីវិតរបស់ខ្លួនរបស់របៀបណានៅក្នុងសង្គមដ៏ធំមួយ។ ដោយអ្នកតែងតែមិនហ៊ានទទួលយកនូវអ្វីដែលថ្មី សុខចិត្តនៅជាមួយអ្វីដែលដដែល ប៉ុន្ដែអ្នកគិតខុសហើយអ្នកគួរតែរៀនម្ចាស់ការលើជីវិតរបស់ខ្លួនឯងនោះទើបជីវិតរបស់អ្នកកាន់តែមានភាពជោគជ័យ។ ខាងក្រោមនេះគឺជាជំហានដែលជួយឲ្យអ្នកក្លាយជាម្ចាស់ការលើជីវិតរបស់ខ្លួនបានដោយពុំចាំបាច់ពឹងផ្អែកលើអ្នកដទៃទៀតនោះទេ៖
១. ត្រូវហ៊ាននិយាយពីអ្វីដែលខ្លួនត្រូវការ៖ នៅពេលដែលអ្នកចូលធ្វើការអ្វីដែលត្រូវសួរគឺរឿងប្រាក់ចំណូល ដោយមានអ្នកជំនាញមួយចំនួនបានលើកឡើងថា ក្មេងស្រីមួយចំនួនពុំហ៊ានបញ្ចេញមតិយោបល់របស់ខ្លួននៅក្នុងរឿងនេះនោះទេ។ ដោយសារតែពួកគេមានភាពអៀនខ្មាស់ ប៉ុន្ដែអ្នកត្រូវតែមានជំនឿងចិត្តលើខ្លួនឯង និងត្រូវតែមានចិត្តក្លាហាននិយាយពីអ្វីដែលខ្លួនចង់បាន។
២. កុំយកបញ្ហាអ្នកដទៃមកដាក់ខ្លួន៖ នៅពេលខ្លះអ្នកចង់ជួយគេទាំងដែលអ្នកពុំមានសមត្ថាភាពគ្រប់គ្រាន់នៅក្នុងការជួយអ្នកដទៃ។ អ្នកត្រូវចាំថានៅពេលដែលអ្នកជួយគេ មិនប្រាកដថាគេនឹងល្អមកកាន់អ្នកវិញនោះទេ ហេតុនេះកុំព្យាយាមជួយគេហើយបកមកឈឺចិត្តខ្លួនឯងវិញ។ ពេលខ្លះអ្នកគួរតែនៅឲ្យឆ្ងាយពីរឿងអ្នកដទៃ កុំយករឿងរបស់គេមកដាក់ខ្លួន។
៣. កំណត់គោលដៅជីវិតដោយខ្លួនឯង៖ ត្រូវចាំថាជីវិតមួយនេះគឺជារបស់អ្នកដូចនេះអ្នកមិនគួរដោយសារតែអ្នកដទៃធ្វើឲ្យជីវិតរបស់អ្នកមិនសប្បាយនោះទេ ហើយក៏មិនត្រូវកែប្រែជីវិតរបស់ខ្លួនដើម្បីនរណាម្នាក់ឡើយ។ ត្រូវប្រាប់ថាអ្នកសប្បាយជាមួយនឹងជីវិតបែបនេះ ហើយវាក៏ជាជីវិតរបស់អ្នកហេតុនេះអ្នកចង់ធ្វើអ្វីក៏បាន ព្រោះមានតែខ្លួនអ្នកប៉ុណ្ណោះទើបដឹងច្បាស់ថាខ្លួនចង់បានអ្វី និងមិនត្រូវការអ្វី។
៤. ត្រូវតែមានជំនឿចិត្តលើខ្លួនឯង៖ មិនមានអ្វីខុសប្រសិនបើអ្នកចង់រស់នៅក្នុងជីវិតស្ងប់សុខរបស់អ្នក ហើយក៏មិនមានអ្វីខុសបើអ្នកជ្រើសរើសយករបស់ដែលល្អបំផុតសម្រាប់ជីវិតរបស់អ្នក។ ដូច្នេះមិនត្រូវឲ្យអ្នកណាម្នាក់មកកំណត់ជីវិតរបស់អ្នកជំនួសអ្នកឡើយ ប្រាប់ពួកគេថា”អ្នកមិនមានភាពស្ដាយក្រោយនូវអ្វីដែលអ្នកបានជ្រើសរើសនោះទេ”។
៥. ជាមនុស្សម្នាក់ដែលមានសីលធម៌៖ ទោះបីជាអ្នកមានជីវិតផ្ទាល់ខ្លួន ក៏អ្នកមិនត្រូវមានចារឹកព្រងើយដាក់អ្នកដទៃបានដែរ ហេតុនេះអ្នកគួរតែចេះគោរពអ្នកដែលជារាមច្បងរបស់អ្នកផងដែរ៕
អត្ថបទ៖ Sai
ប្រភព៖mthai