ស្រ្តីអាស៊ីម្នាក់ទទួលបានប្រាក់សំណងជាង៩,២០០ដុល្លារ ក្រោយពីមិត្តរួមការងារប្រុសម្នាក់សួរនាងថា”តើចូលចិត្តញាុំសាច់ឆ្កែនិងឆ្មាទេ?”
បរទេស ៖ នៅក្នុុងតំបន់អាស៊ីត្រូវបានគេទទួលស្គាល់ថាជាកន្លែងដែលចូលចិត្តបរិភោគសាច់សត្វឆ្កែនិងឆ្មា ច្រើនជាងគេបំផុតនៅក្នុងពិភពលោកនេះ។ ប្រភពព័ត៌មានបរទេសមួយបានចុះផ្សាយរឿងរ៉ាវហួសចិត្តមួយ ដែលស្រ្តីម្នាក់ទទួលបានប្រាក់សំណងជាង៩,២០០ដុល្លារ បន្ទាប់ពីមិត្តរួមការងាររបស់នាងបានសួរនាងថាចួលចិត្តបរិភោគសាច់ឆ្កែនិងឆ្មាទេ។ តាមប្រភពបានអោយដឹងថារឿងរ៉ាវនេះបានកើតឡើងកាលពីខែកក្កដា ឆ្នាំមុន ស្រ្តីអាស៊ីរូបនេះបានធ្វើការក្នុងក្រុមហ៊ុនគណនេយ្យមួយក្នុងប្រទេសអៀឡង់។ នៅថ្ងៃកើតហេតុមិត្តរួមការងារប្រុសម្នាក់របស់ស្រ្តីអាស៊ីរូបនេះបាននិយាយទៅកាន់នាងថា “ខ្ញុំធ្លាប់លឺថាសាច់ឆ្កែនិងឆ្មារជាសាច់ពេញនិយមបំផុតក្នុងតំបន់អាស៊ី តើនាងចូលចិត្តញុំាវាដែររឺទេ?”។

នៅថ្ងៃបន្ទាប់អ្នកគ្រប់គ្រងបានប្រទះជើញស្រ្តីអាស៊ីរូបនេះបានយំ ហើយគាត់ក៏បាននឹងពីហេតុការណ៍ដែលបានកើតឡើង គាត់បានអោយមិត្តរួមការងារម្នាក់នេះមកសុំទោសសនាង។ តែយ៉ាងណាស្រ្តីអាស៊ីរូបនេះនៅតែសម្រេច ចិត្តលាឈប់ពីការងារនៅនោះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ទទួលបានការសុំទោសរួចហើយ។ គណៈកម្មការទំនាក់ទំនងការងារ ហៅកាត់ WRC កាលពីពេលថ្មីៗនេះបានបញ្ជាអោយក្រុមហ៊ុនគណនេយ្យផ្តល់សំណងដល់នាងចំនួន ៨,០០០អឺរ៉ូ (៩,២០០០ដុល្លារ) ។ ក្រោយពីនាងបានរាយការណ៍ថានាងត្រូវបានអាក់អន់ចិត្តនឹងពាក្យសម្ដីរបស់មិត្តរួមការងារនាង ក្រោយពីការស៊ើបអង្កេតគេរកឃើញថាស្រ្តីរូបនេះត្រូវបានរងការរើសអើងលើភេទ ការតំរង់ទិសផ្លូវភេទ និងរើសអើងពូជសាសន៦ពីមិត្តរួមការងារទៀតផង៕

អត្ថបទ ៖ Mali
ប្រភព ៖ nextshark