ភោជនីយដ្ឋានដ៏ល្បីមួយត្រូវបានអាជ្ញាធរសុខាភិបាលប្រកាសបញ្ជាអោយបិទចោល ក្រោយពីវីដេអូហួសចិត្តមួយបានលេចផ្សាយតាមបណ្តាញសង្គម
ប្រទេសម៉ាឡេស៊ី ៖ អនាម័យជារឿងមួយដ៏សំខាន់មួយដែលភោជនីយ៍រឺហាងលក់អាហារផ្សេងៗគួរគិតគូរអោយបានល្អ ព្រោះអតិថិជនសព្វថ្ងៃផ្តោតសំខាន់លើរឿងអនាម័យនេះខ្លាំងណាស់។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីហួសចិត្តមួយ ដែលភោជនីយដ្ឋានដ៏មានប្រជាប្រិយភាពមួយបែរជាប្រើទឹកភក់តាមផ្លូវលាងចានដែលទុកដាក់អាហារអោយភ្ញៀវបរិភោគទៅវិញ។ ក្រោយពីរឿងរ៉ាវនេះបានបែកធ្លាយតាមរយៈវីដេអូ វាក្លាយជាការរិះគន់ពេញបណ្តាញសង្គមទៀតផង។ វីដេអូនេះត្រូវបានគេចូលមើលរហូតដល់ទៅជាង១លាននាក់ក្នុងរយៈពេលត្រឹមតែ២ទៅ៣ម៉ោងប៉ុណ្ណោះ តាមរយៈវីដេអូនោះក៏័បានបង្ហាញសកម្មភាពបុគ្គលិកទីនោះយកចាននិងរបស់ប្រើប្រាស់មួយចំនួនទៀតទៅលាងទឹកភក់ដែលដក់នៅតាមផ្លូវ។

ភោជនីយដ្ឋានដែលមានរឿងអាស្រូវនេះមានឈ្មោះ Raj’s Banana Leaf វាត្រូវបានគេស្គាល់ថាជាភោជនីយដ្ឋានដែលល្បីឈ្មោះមួយក្នុងតំបន់ Bangsar ទីក្រុង Kuala Lumpur នេះ។ អាជ្ញាធរសុខាភិបាលក្នុងស្រុកបានចេញបញ្ជារអោយបិទភោជនីយដ្ឋាននោះ ព្រមទាំងបញ្ជូនមន្ត្រីមានជំនាញអោយទៅស៊ើបអង្កេតលើករណីនេះទៀតផង។ ភោជនីយដ្ឋាននេះបានចេញមុខសំទោស ដោយបកសស្រាយថានេះជាកំហុសឆ្គងដែលកើតឡើងដោយសារតែបុគ្គលិកថ្មី វាជាករណីមិនគួរកើតឡើង។ ម្ចាស់ភោជនីយដ្ឋានអះអាងថាភោជនីយដ្ឋានទទួលបានការត្រួតពិនិត្យក្រសួងសុខាភិបាលរួចមកហើយកន្លងមក ហើយសន្យាថាមិនអោយរឿងនេះកើតឡើងបាននោះទេ៕
ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖
អត្ថបទ ៖ Mali
ប្រភព ៖ sanook