ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាហារទាំង ៥ដែលគេហាមមិនឲ្យទទួលទាននៅពេលដែលអ្នកកំពុងតែមានបញ្ហារាគ

    BY Khmernote Media May 31, 2018
    អាហារទាំង ៥ដែលគេហាមមិនឲ្យទទួលទាននៅពេលដែលអ្នកកំពុងតែមានបញ្ហារាគ

    បញ្ហាជំងឺរាគងាយនឹងកើតឡើងបើសិនជាអ្នកពុំមានការពារ ក៏ដូចជាទទួលទានអាហារចំអិនមិនឆ្អិនល្អ។ ហេតុនេះអ្នកគួរតែមានការប្រុងប្រយ័ត្នជាមួយនឹងចំនីអាហារ មុននឹងធ្វើការទទួលទាន។ ប៉ុន្ដែបើសិនជាអ្នកកំពុងតែឈឺវិញនោះ អាហារទាំង ៥ដែលអ្នកហាមឃាត់មិនឲ្យអ្នកទទួលទាន៖

    ១. ទឹកកក់៖ បញ្ហានេះជាអ្វីដែលអ្នករាល់គ្នាបានដឹង ដោយយើងគ្រាន់តែរំលឹកព្រោះថាទឹកកក់ប៉ះពាល់ខ្លាំងដល់ក្រពះរបស់អ្នក ជាពិសេសនៅពេលស្រ្ដីកំពុងតែមករដូវហេតុនេះអ្នកគួរតែធ្វើការផ្អាកទទួលទានមួយរយៈសិន។

    ២. ទឹកដូង៖ នៅពេលដែលអ្នកឈឺពោះម្ដងៗអ្នកតែងតែលេបថ្នាំ ប៉ុន្ដែបើសិនជាអ្នកលេបថ្នាំហើយផឹកទឹកដូងវាអាចប៉ះពាល់ក្រពះកាន់តែខ្លាំង ព្រោះថាទឹកដូងអាចប្រឆាំងនឹងថ្នាំដែលអ្នកកំពុងលេប។

    ៣. ត្រសក់៖ ការពិតត្រសក់ពុំមានផលប៉ះពាល់អ្វីដល់សុខភាពនោះទេ គ្រាន់តែថានៅពេលដែលអ្នកកំពុងតែរាគនោះត្រសក់លែងមានអត្ថប្រយោជន៍សម្រាប់អ្នកតទៅទៀតហើយ ប៉ុន្ដែវាអាចធ្វើឲ្យអ្នកឡើងកម្ដៅថែមទៀតផង។

    ៤. ផ្លែមៀន៖ វាអាចនឹងមានបញ្ហានៅពេលដែលអ្នកទទួលទានច្រើន ហេតុនេះអ្នកគួរតែធ្វើការកាត់បន្ថយមួយរយៈសិន ព្រោះវាអាចធ្វើឲ្យអ្នកក្ដៅខ្លួន និងរាគកាន់តែខ្លាំង។

    ៥. ម៉្សៅឈើអែម៖ វាអាចធ្វើឲ្យអ្នកក្ដៅខ្លួនដូចទៅនឹងផ្លែមៀនដែរ ហើយវាក៏ប៉ះពាល់ពេលដែលអ្នកមករដូវជាខ្លាំង ដូចនេះអ្នកគួរតែមានការប្រុងប្រយ័ត្ន៕

    អត្ថបទ៖ Sai

    ប្រភព៖mthai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay