ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់បានជនសង្ស័យម្នាក់លួចកាត់ខ្សែភ្លើង ហើយនិយាយថា មិនមែនមានតែក្រុមខ្លួនទេដែលលួចកាត់ គឺនៅមានក្រុមផ្សេងទៀត ហើយខ្សែភ្លើងដែលកាត់បានយកទៅលក់មួយគីឡូបានតម្លៃ… (មានវីដេអូ)

    BY Khmernote Media September 8, 2020
    ចាប់បានជនសង្ស័យម្នាក់លួចកាត់ខ្សែភ្លើង ហើយនិយាយថា មិនមែនមានតែក្រុមខ្លួនទេដែលលួចកាត់ គឺនៅមានក្រុមផ្សេងទៀត ហើយខ្សែភ្លើងដែលកាត់បានយកទៅលក់មួយគីឡូបានតម្លៃ… (មានវីដេអូ)

    កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ សមត្ថកិច្ចក្រុងព្រះសីហនុ សម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយមានចោរលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណ។ បន្ទាប់ពីមានករណីនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសផ្តល់ថវិកា ១០លានរៀល ដល់សមត្ថកិច្ចដឹកនាំបង្ក្រាបចោរលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណនេះអោយខានតែបាន ដោយមិនលើកលែងឡើយ។

    នៅថ្ងៃទី០៧ ខែកញ្ញា ផងដែរ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងប្រុសម្នាក់ ដែលជាជនសង្ស័យលួចកាត់ខ្សែភ្លើង ហើយតាមសំដីក្មេងប្រុសនោះបានឲ្យដឹងថា ខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ាប់ បានធ្វើសកម្មភាពកាត់ខ្សែភ្លើងម្តងប្រវែង៣០ម៉ែត្រ ហើយភាគច្រើនធ្វើសកម្មភាពកាត់ចន្លោះម៉ោង១២ និងម៉ោង១យប់រំលងអធ្រាត្រ។ ក្មេងប្រុសរូបនោះបន្តទៀតថា មិនមែនមានតែក្រុមខ្លួនទេដែលលួចកាត់ខ្សែភ្លើង គឺមានក្រុមផ្សេងលួចកាត់ផងដែរ។ ខ្សែភ្លើងដែលលួចបាននោះ ជនសង្ស័យបានយកទៅលក់ឲ្យកន្លែងប្រមូលទិញអេតចាយ ដោយក្នុងមួយគីឡូស្ពាន់លក់បាន ១៩,០០០រៀល។ សូមស្តាប់ការរៀបរាប់របស់ជនសង្ស័យ៖

    Share This Post: