ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កំសត់ណាស់! ស្ត្រីម្នាក់អង្គុយឆ្លងទន្លេកណ្តាលយប់ស្ងាត់តែម្នាក់ឯងក្រោមសំយ៉ាបផ្ទះគេ សំណាងបានអ្នកដំណើរតាមផ្លូវប្រទះឃើញរាយការណ៍ទៅសមត្ថកិច្ច

    BY Khmernote Media September 8, 2020
    កំសត់ណាស់! ស្ត្រីម្នាក់អង្គុយឆ្លងទន្លេកណ្តាលយប់ស្ងាត់តែម្នាក់ឯងក្រោមសំយ៉ាបផ្ទះគេ សំណាងបានអ្នកដំណើរតាមផ្លូវប្រទះឃើញរាយការណ៍ទៅសមត្ថកិច្ច

    រាជធានីភ្នំពេញ ៖ មនុស្សស្រីគ្រប់រូបគឺតែងតែប្រាថ្នាចង់បាននិង រស់នៅក្នុងគ្រួសារមួយមានសុភមង្គលមានប្តីដែលអាចរស់នៅ និង មើលថែគ្នាពេលឈឺរឺជា ជាពិសេសពេលសម្រាលកូនតែម្តងត្រូវការប្តីនៅក្បែរមើលថែ និងផ្តល់ភាពកក់ក្តៅខ្លាំងណាស់ តែការប្រាថ្នាចង់បាន វាមិនសមប្រកបដូចគ្នានោះទេ ងាកទៅមើលស្ត្រីអនាថាម្នាក់ អាយុប្រហែលជាង៣០ឆ្នាំ បានឈឺពោះសម្រាលបានកូនប្រុសម្នាក់ នៅតាមដងផ្លូវសាធារណៈ ពេលរាត្រីស្ងាត់និងត្រូវបានអ្នកធ្វើដំណើរឃើញ ក៏រាយការណ៍ប្រាប់ក្រុមអ្នកសារព័ត៌មាន និងវិទ្យុABC ជួយហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះផងដែរ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣:២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខហាងលក់ទូរស័ព្ទដៃមួយ ជាប់ស្តុបទួលស្វាយព្រៃ ផ្លូវម៉ៅសេទុង កែងផ្លូវលេខ១៩៣ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង ទំរាំរថយន្តសាមុយរបស់មន្ទីរពេទ្យរុស្សីមកដល់ ក៏នាំគ្នាជួយលើកដាក់លើររថយន្តបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗតែម្ដង មិនមានគ្រោះថ្នាក់អ្វីឡើយទាំងម្តាយ និងទារក ។ ទោះបីជារស់នៅដោយគ្មានប្តី ក៏ស្ត្រីអនាថាម្នាក់តស៊ូមើលថែខ្លួន រហូតបង្កើតកូនដែលមាននៅក្នុងផ្ទៃនោះ បានឃើញពន្លឺថ្លៃ នេះទឹកចិត្តម្តាយ ។

    ក្នុងនោះប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុក៏បានរៀបរាប់ប្រាប់សារព័ត៌មានខ្មែរណូតថា ពួកគាត់សូមថ្លែងអំណរគុណដល់សមត្ថកិច្ចនិងក្រុមគ្រូពេទ្យ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្រុមអ្នកសារព័ត៌មាន ដែលបានយកចិត្តទុកដាក់ស្វះស្វែងផ្សព្វផ្សាយចែករំលែក និងទាក់ទងទៅគ្រប់ផ្នែកពាក់ព័ន្ធ ដើម្បីជួយអន្តរាគមន៍ ហៅរថយន្តសង្រ្គោះរបស់មន្ទីរពេទ្យរុស្សីបានមកដឹកស្រ្តីឆ្លងទន្លេខាងលើយកទៅសង្គ្រោះអាយុជីវិតបានទាន់ពេលវេលាចៀសផុតពីគ្រោះថ្នាក់ តែស្ត្រីដែលសម្រាលកូននៅតាមផ្លូវនោះ ជាជនអនាថាគាត់គ្មានលទ្ធភាពទេ សូមអំពាវនាវដល់សប្បរសជនសូមជួយថវិកាដល់រូបគាត់ផង ។

    ស្រ្តីដែលអង្គុយសម្រាលកូនតាមដងផ្លូវ បានរៀបរាប់ថាគាត់រស់នៅតែម្នាក់ឯងគ្មានប្តី គ្មានផ្ទះសម្បែងនោះទេ គឺរស់នៅដោយយកសំយ៉ាបផ្ទះគេធ្វើជាជម្រកតែប៉ុណ្ណោះ។ ស្រ្តីខាងលើបានបន្តទៀតថា ប្តីរបស់នាងបានចុះចោលខ្លួន អស់រយៈពេលយូខែមកហើយ ទុកអោយគាត់ពពោះម្នាក់ឯងរហូតគ្រប់ខែ ហើយត្រូវមកបង្កើតកូនតែឯងតាមដងផ្លូវ ព្រោះតែអត់លុយទៅបង្កើតនៅកន្លែងត្រឹមត្រូវ។ មិនអាចសួរគាត់បានច្រើនជាងនេះព្រោះគាត់អស់កម្លាំងមិនអាចនិយាយអ្វីបានច្រើនទៀត ហើយក៏មិនដឹងថាស្រុកកំណើតរបស់គាត់នៅទីណាដែរ ។

    បច្ចុប្បន្នស្ត្រីដែលសម្រាលកូនក្រោមសំយាបផ្ទះលក់ទូរសព្ទខាងលើ ត្រូវបានបងប្អូនអ្នកសារព័ត៌មានរួមទាំងសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយរបស់មន្ទីពេទ្យរុស្ស៊ីដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យហើយ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: