ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មិនចេះចប់សោះ! អស់ពីមានមនុស្សលួចដកផ្កាចោល ចូលករណីចោរលួចខ្សែភ្លើងសាធារណ ឥលូវមកដល់រឿងគោដើរស៊ីផ្កាតាមសួនទៀត

    BY Khmernote Media September 8, 2020
    មិនចេះចប់សោះ! អស់ពីមានមនុស្សលួចដកផ្កាចោល ចូលករណីចោរលួចខ្សែភ្លើងសាធារណ ឥលូវមកដល់រឿងគោដើរស៊ីផ្កាតាមសួនទៀត

    ក្រុងព្រះសីហនុ៖ កាលពីពេលកន្លងទៅនេះ មានជនមិនស្គាល់មុខបានធ្វើសកម្មភាពដកដើមផ្កាក្រដាសអស់រាប់រយគុម្ពនៅមហាវិថីជំទាវម៉ៅ ក្រោយមកទៀតមានជនសង្ស័យធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងសាធារណ ដែលធ្វើឲ្យខាតបង់ថវិកាជាតិផងដែរ។ ហើយនាពេលថ្មីៗនេះ អាជ្ញាធរត្រូវមកជួបរឿងឈឺក្បាលទៀត គឺហ្វូងគោដើរស៊ីផ្កាតាមសួន ដែលអាជ្ញាធរខិតខំដាំ ដើម្បីលំអតាមដងផ្លូវ។

    យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ “មិនចេះចប់ អស់ពីដកផ្កាចោល សង្ស័យជនវិកលចារិក ជនសង្ស័យលួចខ្សែភ្លើងចាត់ការបានហើយ មកដល់រឿងគោ ដើរស៊ីផ្កាតាមសួនទៀត សុំប្រិយមិត្តពេលឃើញជួយដេញគោផង ចំពោះម្ចាស់គោ មើលថែគោផង លែងចោលបែបនេះ ខុសច្បាប់ហើយក្រៅពីដើរស៊ីផ្កា នៅអាចបង្ករគ្រោះថ្នាក់ចរាចរណ៍ ដល់អ្នកបើកបរបន្ថែមទៀត …”៕

    Share This Post: