ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទើបរៀបការថ្មីៗ ប្តីចិត្តធម៌សុខចិត្តលះបង់ឲ្យប្រពន្ធទៅរៀបការជាមួយនឹងសង្សាចាស់វិញ

    BY Khmernote Media June 2, 2018
    ទើបរៀបការថ្មីៗ ប្តីចិត្តធម៌សុខចិត្តលះបង់ឲ្យប្រពន្ធទៅរៀបការជាមួយនឹងសង្សាចាស់វិញ

    ឥណ្ឌា៖ នេះគឺការលះបង់ដ៏ធំមួយនៅក្នុងរឿងស្នេហា ដែលបុរសជាស្វាមីហ៊ានលះបង់ប្រពន្ធរបស់ខ្លួនឲ្យនាងទៅរៀបការជាមួយ នឹងអតីតមិត្តប្រុសរបស់នាងវិញ។​​​ រឿងរ៉ាវមិនគួរឲ្យជឿរមួយនេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយ៉ាលមួយក្នុងក្រុង KANPUR ប្រទេសឥណ្ឌា។ បុរសជាសាមីមានឈ្មោះថា Sujit alias Golu ស្រ្តីជាប្រពន្ធមានឈ្មោះថា​ Shanti  និងបុរសជាអតីតមិត្តប្រុសនោះមានឈ្មោះថា​ Ravi ហើយពួកគេទាំងបីនាក់នេះមានអាយុជាង ២០ ឆ្នាំ។

    ប្តីប្រពន្ធខាងលើបានរៀបការជាមួយគ្នាអស់រយៈពេល៤ខែមកហើយ ក្រោមការសម្រេចចិត្ត និងរៀ​បចំពីសំណាក់ឪពុកម្តាយទាំងសងខាង។ យ៉ាងណាក្តីក្រោយរៀបការរួច ទើបបុរសជាប្តីបានដឹងថា ការពិតប្រពន្ធរបស់គាត់មានមនុស្សនៅក្នុងបេះដូងរួចទៅហើយ ដែលនាង ​និងបុរសម្នាក់នោះស្រលាញ់គ្នាខ្លាំងណាស់។ ក្រោយពីសង្គេតឃើញថា ពីមួយថ្ងៃទៅមួយថ្ងៃប្រពន្ធរបស់គាត់នៅតែនឹកសង្សាចាស់ ហើយមិនអាចរស់នៅជាមួយគាត់ដោយសុភមង្គលនោះ គាត់បានសម្រេចចិត្តទៅស្ថានីយ៍ប៉ូលិស​ ដើម្បីបកស្រាយរឿងនេះ និងព្រមឲ្យប្រពន្ធរបស់គាត់រៀបការជាមួយសង្សាចាស់វិញតែម្តង។ អ្នកប្រើប្រាស់បណ្ដាញ សង្គមជាច្រើនបាននាំគ្នានិយាយថា នេះការលះបង់ដ៏ធំមួយរបស់បុរសជាប្តី ហើយវាជារឿងគួរឲ្យគោរពបំផុត៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ timesofindia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay