ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់បើកឡានកូរ៉ូឡាមួយគ្រឿង មិនស្គាល់ស្ថានភាពផ្លូវកោង ក៏ជ្រុលទៅធ្លាក់ចូលទៅក្នុងព្រៃ ក្រឡាប់អូសជាច្រើនម៉ែត្របោកទៅនឹងថ្ម បណ្ដាលឲ្យរងរបួសធ្ងន់

    BY Khmernote Media September 8, 2020
    បុរសម្នាក់បើកឡានកូរ៉ូឡាមួយគ្រឿង មិនស្គាល់ស្ថានភាពផ្លូវកោង ក៏ជ្រុលទៅធ្លាក់ចូលទៅក្នុងព្រៃ ក្រឡាប់អូសជាច្រើនម៉ែត្របោកទៅនឹងថ្ម បណ្ដាលឲ្យរងរបួសធ្ងន់

    រាជធានីភ្នំពេញ៖ ស្ដែងៗណាស់! ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយសារបុរសម្នាក់ បើករថយន្តកូរ៉ូឡាមួយគ្រឿង មិនស្គាល់ស្ថានភាពផ្លូវកោង ក្បែរវត្ត ធម្មត្រៃយ៍ ក៏ជ្រុលធ្លាក់ចូលព្រៃស្មៅបណ្ដាលឲ្យក្រឡាប់អូសជាច្រើនម៉ែត្របោកនឹងថ្មផ្ងារជើងឡើងលើ បណ្តាលឲ្យតៃកុងរថយន្តរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ចំណុចមុខវត្តធម្មត្រៃយ៍ ស្ថិតតាមបណ្ដោយផ្លូវ ៣០ម៉ែត្រ (ផ្លូវបេតុងទួលពង្រ) ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តកូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2A-6228 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ជាចំណុងផ្លូវកោងខ្លាំង ទំនងជាតៃកុងមិនស្គាល់ស្ថានភាពផ្លូវច្បាស់ បានជ្រុលធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងឡើងលើអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យតៃកុងជាប់ក្នុងកាប៊ីន រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន នាំគ្នាជួយគាស់ចេញពីរថយន្តដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

    ភ្លាមៗនោះដែរក៏មានសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុតែដោយសារមិនបះពាល់សម្បត្តិរដ្ឋ ទើបឲ្យក្រុមគ្រួសារស្ទូចរថយន្តនេះយកទៅជួសជុលខ្លួនឯង ៕

    ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

    Share This Post: