ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    របាយការណ៍របស់អាមេរិកបានបង្ហាញថា កូរ៉េខាងជើងមិនមានបំណងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន១០០%នៅពេលអនាគតនោះទេ

    BY Khmernote Media June 2, 2018
    របាយការណ៍របស់អាមេរិកបានបង្ហាញថា កូរ៉េខាងជើងមិនមានបំណងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន១០០%នៅពេលអនាគតនោះទេ

    យោងតាមរបាយការណ៍ថ្មីមួយរបស់អាមេរិកបានបង្ហាញថា កូរ៉េខាងជើងមិនមានបំណងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួននៅពេលអនាគតនោះទេ ដែលរបាយការណ៍នេះគឺផ្ទុយទៅនឹងអ្វី ដែលលោកប្រធានាធិបតីអាមមេរិក ដូណល់ ត្រាំ ធ្លាប់និយាយថា ទីក្រុងព្យុងយ៉ាងនឹងបោះបង់កម្មវិធីនុយក្លែអ៊ែររបស់ខ្លួន។ បើទោះជាយ៉ាងណាក្តី លោកប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបង្កើតគម្រោងយ៉ាងច្បាស់លាស់ក្នុងការអនុញ្ញាតឲ្យហាងលក់ប៊ឺហ្គឺរបស់អាមេរិកមានវត្តមានៅទឹកដីកូរ៉េខាងជើង។

    គេនៅចាំបានថា​ កន្លងមកលោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ ធ្លាប់និយាយថាកាលពីឆ្នាំ ២០១៦ ថា លោកចង់ជួបជាមួយនឹងលោក គីម ជុងអ៊ុន ញ៉ាំនំប៊ឺហ្គឺជាមួយគ្នា​ និងជជែកគ្នាអំពីបញ្ហាសន្តិភាពពិភពលោក។ ដូចនេះ បើទោះការវាយតម្លៃរបស់អាមេរិកបានរកឃើញលទ្ធផលយ៉ាងណាក៏ដោយចុះ តែយោងតាមជំហររបស់លោក គីម ជុងអ៊ុន បានបញ្ជាក់ឲ្យឃើញថា គាត់មានបំណង់ចង់ជួបជជែកជាមួយនឹងលោក ដូ ណល់ត្រាំ ដើម្បីស្វែងរកសន្តិភាពសម្រាប់ពិភពលោកទាំងមូល៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay