ព័ត៌មានជាតិ
ថ្ងៃនេះ សមត្ថកិច្ចចុះបង្ក្រាបរោងចក្រផលិតបារី ESSE ក្លែងក្លាយនៅខេត្តព្រះសីហនុ
BY Khmernote Media
September 9, 2020
ខេត្ដព្រះសីហនុ៖ យោងតាមហ្វេសបុករបស់លោក ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបញ្ជាដោយឯកឧត្ដមឧត្ដមសេនីយ៍ឯក ចាន់ វ៉ាន់ធឿនប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះបង្ក្រាបបទល្មើស រោងចក្រផលិតបារី ESSE(ក្លែងក្លាយ) នៅភូមិអូឧញ៉ាហេង ឃុំព្រៃបន់ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ អាជ្ញាធរមូលដ្ឋាននិងមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងហួត វិចិត្រ អមសាលាដំបូងខេត្ដព្រះសីហនុ៕
