លោកជំទាវ ឱ វណ្ណឌីន ៖ មានករណីជនជាតិចិន ២នាក់ បានរត់ចេញពីសណ្ឋាគារ ពិតប្រាកដមែន,បច្ចុប្បន្ន កំពុងតែស្រាវជ្រាវរកបុគ្គលទាំងពីរនាក់ខាងលេីនេះ
កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា កន្លងទៅ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន ករណីជនជាតិចិន២នាក់ រត់ចេញពីចត្តាឡីស័ក។ លោកជំទាវ បានរៀបរាប់ថា៖ “ឆ្លេីយតបទៅនឹងសំណួរអ្នកសារព័ត៌មានជាច្រេីន ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា មានករណីជនជាតិចិន ០២នាក់បានរត់ចេញពីសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ពិតប្រាកដមែន។ ពួកគាត់ជាអ្នកដំណេីរមកពីប្រទេសចិនមកដល់កម្ពុជានៅម៉ោងប្រហែល១១ថ្ងៃត្រង់នៃថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ។

ហេតុការណ៌បានកេីតឡេីង ក្រោយពីបានចូលស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដេីម្បីរងចាំលទ្ធផលតេស្តរកវីរុសកូវីដ-១៩ ពួកគាត់ ក៏មានទំនាស់គ្នីគ្នាគាត់ បន្ទាប់មក ក៏រត់ចេញពីសណ្ឋាគារនោះតែម្តងនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០។ បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចបាន និងកំពុងតែស្រាវជ្រាវរកបុគ្គលទាំងពីរនាក់ខាងលេីនេះ ហេីយលទ្ធផលតេស្តរបស់ពួកគាត់ទាំងពីរនាក់ គឺអវិជ្ជមានវីរុសកូវីដ-១៩ ដែលតម្រូវឲ្យបន្តធ្វេីចត្តាឡីស័កជាបន្តទៀត។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ អរគុណ”
