ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កូនស្រីបង្ហោះសារខ្លោចចិត្ត ក្រោយបាត់បង់ឪពុកជាទីស្រលាញ់ ចម្លែកត្រង់ថាជួបគ្រោះថ្នាក់២ដងចំខែតែមួយ ខុសតែឆ្នាំ ហើយគ្រោះថ្នាក់នៅខេត្តនេះទាំង២លើកទៀត

    BY Khmernote Media September 9, 2020
    កូនស្រីបង្ហោះសារខ្លោចចិត្ត ក្រោយបាត់បង់ឪពុកជាទីស្រលាញ់ ចម្លែកត្រង់ថាជួបគ្រោះថ្នាក់២ដងចំខែតែមួយ ខុសតែឆ្នាំ ហើយគ្រោះថ្នាក់នៅខេត្តនេះទាំង២លើកទៀត

    កាលពីពេលថ្មីៗនេះ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើឲ្យអ្នកនិយមលេងហ្វេសប៊ុកកើតក្តីអាណិតអាសូរយ៉ាងខ្លាំង ដោយសារតែនារីម្នាក់បានបាត់បង់ឪពុកជាទីស្រលាញ់ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Buffz Ly បានរៀបរាប់ឲ្យដឹងដូច្នេះថា៖

    “សុំរៀបរាប់ពីប៉ាត្រួសៗ
    1: ប៉ាមិនដែលអោយប្រពន្ធកូនលំបាកសូម្បីតែបន្តិច ប៉ាស្រលាញ់ប្រពន្ធកូនណាស់ ម៉ាក់ក៏និយាយថាគាត់មានសំណាងណាស់ដែលមានប៉ា តាំងពីរៀបការរយៈ 26ឆ្នាំ ពួកគាត់ស្រលាញ់គ្នាណាស់ មិនដែលឈ្លោះទាស់ទែងគ្នាឡើយ
    2: ប៉ាមិនចេះផឹកសុី លេងល្បែង ស្រីញីទេ គឺខំតែរកសុីមួយមុខ ទោះឈឺក៏មិនប្រាប់ប្រពន្ធកូនដែរ គឺគិតតែខំរកសុី
    3: ពេលខ្លះកន្លះខែទៅមួយខែប៉ាមិនទាន់ចូលផ្ទះម្តងផង គាត់បើកឡានផ្លូវឆ្ងាយ(ភ្នំពេញ-ប៉ោយប៉ែត) មួយថ្ងៃពីរជើង មិនហ៊ានសំរាកព្រោះខ្លាចប្រពន្ធកូនអត់ ខ្លាចប្រពន្ធកូនមិនមានបានដូចគេ
    4: មួយរយៈចុងក្រោយប៉ាឈឺច្រើន រអ៊ូថាបាក់កម្លាំង អត់ងងុយ ម៉ាក់ចេះតែប្រាប់ថាអោយសំរាកខ្លះទៅកុំខំពេក ថែសុខភាពនៅផ្ទះសិនទៅ តែប៉ាថាអត់អីទេ
    5: ប៉ាជាបង្គោលមួយដ៏រឹងមាំ រកម្នាក់អែងចិញ្ចឹមមួយគ្រួសារ ជាជំហរសម្រាប់កូនៗនិងប្រពន្ធ ដូចពាក្យគេនិយាយថា(រកតែឯងសុីមួយហ្វូង)
    6: ឆ្នាំមុនខែ9 ឆ្នាំ2019 ប៉ាធ្លាប់គ្រោះថ្នាក់ចរាចរណ៍ម្តងហើយ តែមិនប៉ះពាល់ដល់ជីវិត គ្រាន់តែខ្ទេចឡាន មកដល់ខែ9 ឆ្នាំ 2020នេះ ម៉ោង3ចូល4ទៀបភ្លឺប៉ាបានគ្រោះចរាចរណ៍បានស្លាប់បាត់បង់ជីវិត(គ្រោះថ្នាក់ខែ9ដូចគ្នា ហើយទីតាំងគ្រោះថ្នាក់នៅសៀមរាបដូចគ្នា) មុននឹងស្លាប់ប៉ាបានស្រែកថ្នូរហៅប្រពន្ធកូន តែគ្មានអ្នកណាទាន់ដង្ហើមប៉ាទេ ជិះបានពាក់កណ្តាលផ្លូវពេទ្យខលមកថាប៉ាស្លាប់ហើយ ខ្ញុំសឹងតែមិនជឿថាប៉ាទៅចោលគ្រួសារ ក្នុងចិត្តឈឺចាប់ដូចគេចាក់
    ខ្ញុំស្តាយ ស្តាយប៉ាខ្ញុំជាមនុស្សល្អ បើមានជាតិក្រោយសូមប្រាថ្នាធ្វើជាកូនប៉ាគ្រប់ៗជាតិ♥️ សូមប៉ាទៅអោយបានសុខណាប៉ា ទៅចាប់ជាតិថ្មី មានអាយុវែងនិងមិនលំបាកដូចជាតិនេះ កូនស្រលាញ់ប៉ា😔”៕

      

    Share This Post: