ឃ្លាចុងក្រោយ ដែលលោក Zidane បាននិយាយមុនចាកចេញធ្វើឲ្យប្រធានក្លឹប Real Madrid ធ្វើឲ្យអ្នកគាំទ្រ Real Madrid ទាំងអស់ស្រក់ទឹកភ្នែកគ្រប់គ្នា
- June 1, 2018
ក្លឹបអធិរាជសរ Real Madrid មានការរន្ធត់ចិត្តយ៉ាងខ្លាំងក្រោយពេលលោក Zinedine Zidane ប្រកាសលាលែងពីដំណែងនិងចាកចេញពីក្លឹបអធិរាជសរ Real Madrid កាលពីម្សិលមិញ។
នៅក្នុងសន្និសីទកាសែតដែលធ្វើឡើងដោយមិនបានត្រៀមទុកមុនរបស់លោក Zinedine Zidane ជាមួយនឹងក្លឹបអធិរាជសរ Real Madrid នោះធ្វើអោយអ្នកគាំទ្រក្លឹបអធិរាជសរ Real Madrid រន្ធត់ចិត្តយ៉ាងខ្លាំងចំពោះការចាកចេញរបស់ Zidane។
នៅក្នុងសន្និសីទកាសែតនោះលោក Zinedine Zidane បាននិយាយទៅតាមអ្នកសារពត៌មានថា៖ អ្វីគ្រប់យ៉ាងត្រូវតែមានការផ្លាស់ប្ដូរ នោះហើយជាមូលហេតុដែលខ្ញុំបានសំរេចចិត្តចាកចេញពីក្លឹប។ ខ្ញុំស្រលាញ់ Real Madrid ណាស់។ អ្វីដែលខ្ញុំកំពុងគិតគឺ Real Madrid ត្រូវការបន្ដការឈ្នះ ប៉ុន្ដែខ្ញុំគិតថាវាត្រូវការផ្លាស់ប្ដូរអ្វីថ្មីជាងនេះ ជាពិសេសគឺវិធីសាស្រ្ដការដឹកនាំថ្មី។ ការសម្រេចចិត្តចាកចេញរបស់ខ្ញុំនេះគឺធ្វើដើម្បីអ្នកទាំងអស់គ្នា។
លោក Zinedine Zidane បានដឹកនាំក្លឹបអធិរាជសរ Real Madrid បានចំនួន 2 រដូវកាលកន្លះ។ នៅក្នុងរយៈពេលដែលលោក Zidane ដឹកនាំក្លឹបអធិរាជសរ Real Madrid លោក Zidane បានជួយក្លឹបអធិរាជសរ Real Madrid ឈ្នះចំនួន 9 ជាពិសេសគឺឈ្នះពានរង្វាន់ UEFA Champion League 3 ឆ្នាំជាប់គ្នា។ លោក Zinedine Zidane ដឹកនាំក្លឹបអធិរាជសរ Real Madrid បានចំនួន 149 ប្រកួតដោយឈ្នះចំនួន 104 ប្រកួត ស្មើ 29 ប្រកួត និងចាញ់ 16 ប្រកួត។

បុត្រ
ប្រភព៖ BBC
- Share This Post:






