ស្ងាបច្រើនដងក្នុងមួយថ្ងៃវាមិនមែនជាជំងឺខ្ជិលនោះទេ ប៉ុន្ដែវាអាចជាជំងឺផ្លូវចិត្ត
បើសិនជានៅអ្នកគេងពុំដែលស្កប់, ស្ងាបច្រើន និងកណ្ដាសទាំងកណ្ដាលយប់ បញ្ជាក់ថាអ្នកកំពុងតែមានជំងឺតានតឹងយ៉ាងធ្ងន់ធ្ងរ។ ព្រោះថាការស្ងាបច្រើននៅក្នុងមួយថ្ងៃវាមិនមែនជាការអត់ងងុយទេ ប៉ុន្ដែវាបណ្ដាលមកពីភាពតានតឹងរបស់អ្នក។ ដែលភាពតានតឹងនេះអាចបណ្ដាលមកពីបញ្ហាគ្រួសារ, ការងារ និងទទួលរងពីមជ្ឈដ្ឋានជុំវិញខាងក្រៅ។ ជំងឺនេះវាកើតឡើងដោយអ្នកមិនដឹងខ្លួនឡើយព្រោះអ្នកគិតថាការស្ងាបគឺជាភាពខ្ជិលមួយ ប៉ុន្ដែមិនមែននោះទេជំងឺផ្លូវចិត្តនេះសញ្ញាណដំបូងអ្នកអាចនឹងអស់កម្លាំង មិនចង់ធ្វើអ្វីក្រៅពីអង្គុយស្ងៀម, ស្ងាបប៉ុន្ដែអ្នកគេងមិនលក់, វិលមុខ, រាគ, អារម្មណ៍ឡើងចុះ, នោមញឹកញាប់ និងធ្វើឲ្យអ្នកមានស្បែកស្ងួត។

ដើម្បីព្យាបាលជំងឺនេះអ្នកគួរតែស្វែងរកអ្វីធ្វើដែលជាចំណង់ចំណូលចិត្តរបស់អ្នកដែលជួយឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ រឺក៏ធ្វើដំនើរកំសាន្ដជិតៗ ជាពិសេសអ្នកត្រូវសម្រាកឲ្យបានគ្រប់គ្រាន់។ ជាមួយគ្នានេះដែរអ្នកក៏គួរតែទទួលទានអាហារណាដែលវីតាមីន C, វីតាមីន B៣, វីតាមីន B៥, វីតាមីន B៦ កាន់តែជួយឲ្យរាងកាយរបស់អ្នករឹងមាំជាងមុន៕

អត្ថបទ៖ Sai
ប្រភព៖mthai