ប្រហែសណាស់! ទុកក្មេង៤ឆ្នាំ ក្នុងរថយន្តជាង៧ម៉ោងទាល់តែថប់ដង្ហើមស្លាប់
ប្រទេសចិន ៖ វាជារឿងពិបាកទទួលយកណាស់សម្រាប់ឪពុកម្តាយនៅពេលដែលពេលព្រឹកទើបតែជូនកូនឡើងឡានទៅសាលាសោះ ល្ងាចបែរជាគេផ្តល់ដំណឹងមកថាកូនស្លាប់បាត់ទៅវិញ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវរន្ធត់មួយ ដែលក្មេងប្រុស៤ឆ្នាំម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានគេភ្លេចចោលនៅក្នុងរថយន្តក្រុងរយៈពេលជាង៧ម៉ោង។ រឿងហេតុនេះបានកើតឡើងកាលពីថ្ងៃព្រហស្បត្តិ៍ សប្តាហ៍មុន នាម៉ោង៧ព្រឹកម្តាយក្មេងបាននាំក្មេងររងគ្រោះទៅេជិះរថយន្តទៅសាលា។ តែមិនម៉ោងប្រហែលជា៤ល្ងាចគេបែរផ្តល់ដំណឹងមកថាកូនរបស់នាងបានបាត់បង់ជីវិតទៅហើយ។ ប្រភពដដែលបានអោយដឹងថា ក្មេងរងគ្រោះមានឈ្មោះ TianTian រថយន្តក្រុងដែលគេជិះនៅថ្ងៃកើតហេតុនោះគឺជារថយន្តរបស់ប្តីនាយកសាលមត្តេយ្យមួយនេះ។

នៅថ្ងៃកើតហេតុរថយន្តមួយនេះបានដឹកក្មេងចំនួន៨នាក់ តែមិនមានអ្នកចាប់អារម្មណ៍នោះទេថាក្មេងប្រុសរងគ្រោះមិនទាន់បានចេញពីរថយន្ត។ បន្ទាប់ពីដាក់ក្មេងនៅសាលាហ់ើយប្តីនាយកសាលានោះក៏បានបើករថយន្តនេះទៅកន្លែងធ្វើការរបស់គាត់ រហូតម៉ោង៣ល្ងាចដែលត្រូវយកក្មេងទៅផ្ទះគេវិញទើបគេប្រទះឃើញក្មេងរងគ្រោះដេកសន្លប់នៅក្នុងនោះ។ គេក៏បានបញ្ជូន TianTian ទៅមន្ទទីពេទ្យដែរ តែគ្រូពេទ្យបានប្រាប់ថាគេបានស្លាប់បាត់បង់ជីវិតបាត់ហើយ។ ពេលនេះនាយកសាលានិងប្តីត្រូវបានប៉ូលិសឃាត់ខ្លួន ដើម្បីធ្វើការស៊ើបអង្កេតពីករណីនេះ ឪពុករបស់ក្មេងរងគ្រោះបានប្រាបអ្នកការសែតថា គាត់មិនចង់បានប្រាក់សំណងនោះទេ តែគាត់ចង់អោយកូនរបស់គាត់ប្រទះមកវិញ៕
អត្ថបទ ៖ Mali
ប្រភព ៖ shanghaiist