ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្លោចចិត្ត! កូនកំពុងតែពេញស្រលាញ់ អាយុទើប ៦ខែត្រូវស្លាប់បាត់បង់ជីវិត ដោយសារជួបគ្រោះថ្នាក់បែបនេះ

    BY Khmernote Media September 12, 2020
    ខ្លោចចិត្ត! កូនកំពុងតែពេញស្រលាញ់ អាយុទើប ៦ខែត្រូវស្លាប់បាត់បង់ជីវិត ដោយសារជួបគ្រោះថ្នាក់បែបនេះ

    ខេត្តសៀមរាប៖ ថ្ងៃសុក្រ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័កពស២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧និង១០នាទីនៅចន្លោះបង្គោលគីឡូលេខ២៩៧-២៩៨ ភូមិស្ទឹង ឃុំបាគង ស្រុកប្រាសាទបាគង លើកំណាត់ផ្លូវជាតិលេខ ៦ មានរថយន្តម៉ាកលុចស៊ីស Ls460 ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ 2X-3995 បើកបរដោយឈ្មោះ ហេង សេងហាំង ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានបើកបរមានទិសដៅពីកើតទៅលិច
    ហើយបានជ្រុលបុកម៉ាកវេវសេ១១០ ពណ៌ក្រហមពាក់ផ្លាកលេខ សៀមរាប 1D-4291 បើកបរដោយឈ្មោះ ស៊ឹម ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប មានដឹកមនុស្ស ០៣នាក់ (ប្រពន្ធនិងកូន២នាក់) ទី១-ប្រពន្ធឈ្មោះ តាយ តាន់ អាយុ៣៦ឆ្នាំ ទី២-កូន ឈ្មោះ ពេជ្រ មូនិកា ភេទស្រីអាយុ៦ខែ និងទី៣-កូន ឈ្មោះ ពេជ្រ មូលីកុដ្ឋ ភេទស្រី អាយុ៦ឆ្នាំ។

    អ្នកទាំង៣នាក់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរមានទិសដៅពីត្បូងឆ្លងផ្លវទៅជើង បណ្តាលអោយស្លាប់១នាក់ឈ្មោះ ពេជ្រ មូនិកា (អ្នករួមដំណើរម៉តូ) របួសមនុស្សធ្ងន់ ១នាក់ឈ្មោះពេជ្រ មូលីកុដ្ឋ (អ្នករួមដំណើរម៉ូតូ ) របួសមនុស្សស្រាល ២នាក់ ១-ឈ្មោះ ស៊ឹម ពេជ្រ អ្នកបើកបរម៉ូតូ ២-ឈ្មោះ តាយ តាន់ (អ្នករួមដំណើរម៉ូតូ) និងរបួសមធ្យម ១នាក់ឈ្មោះ ហេង សេងហាំង អ្នកបើកបររថយន្ត (កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។

    ហេតុការណ៍គ្រោះថ្នាក់បង្កឡើងដោយសាររថយន្តបើកវ៉ាជែង ហើយជ្រុលបុកម៉ូតូពេញ រួចធ្វើឲ្យរថយន្តរេចង្កូត បុកជាប់ដើមឈើខូចខាតទាំងស្រុង៕

    Share This Post: