ខាងស្រីរត់ទៅនៅជាមួយខាងប្រុស០៣ដង និងរួមភេទបានសម្រេច០២លើក ត្រូវឪពុកខាងស្រីដាក់ពាក្យប្តឹងចាប់ខាងប្រុសតែម្តង
ខេត្តកណ្ដាល៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយត្រូវឪពុកនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០ ស្ថិតនៅចំនុចភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ង វ ម រ ភេទ ស្រី អាយុ ១៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ចំណែកឯជនសង្ស័យមានឈ្មោះ មួន វណ្ណណេត ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។

នៅមុនពេលកើតហេតុអំឡុងឆ្នាំ២០១៧ កុមារីរងគ្រោះឈ្មោះ ង វ ម រ និងឈ្មោះ មួន វណ្ណណេត ភេទ ប្រុស បានលួចមានទំនាក់ទំនងស្នេហា ជាមួយ គ្នារយៈពេលជិត០៣ឆ្នាំមកហើយ។ រហូតមកដល់ថ្ងៃទីពុំចាំ ក្នុងខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៤ កុមារីជនរងគ្រោះឈ្មោះង វ ម រ បានមកផ្ទះជនសង្ស័យឈ្មោះ មួន វណ្ណណេត ហើយពេលនោះកុមារីរងគ្រោះមិនបានទៅផ្ទះវិញទេ បន្ទាប់មកឪពុក ម្តាយខាងកុមារីរងគ្រោះក៍បានមកយកកូនស្រីរបស់ខ្លួនត្រលប់ទៅផ្ទះវិញ។
លុះមកដល់ថ្ងៃទីពុំចាំ ក្នុងខែ សីហា ឆ្នាំ ២០២០ ដដែលនោះកុមារីរងគ្រោះឈ្មោះ ង វ ម រ បានត្រលប់មកផ្ទះជនសង្ស័យឈ្មោះ មួន វណ្ណណេត ម្តងទៀត ដោយឆ្លៀតពេលនោះជនសង្ស័យឈ្មោះ មួន វណ្ណណេត បានដេករស់នៅជាមួយគ្នា និងបានរួមភេទជាមួយគ្នាបានចំនួន០១លើក។ហើយឪពុកម្តាយខាងកុមារីក៍បានមកនាំកូនស្រីត្រលប់ទៅផ្ទះវិញទៅ។ បន្ទាប់មកនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៤រសៀល កុមារីរងគ្រោះឈ្មោះ ង វ ម រ បានរត់មករស់នៅផ្ទះរបស់ជនសង្ស័យឈ្មោះ មួន វណ្ណណេតលើកទី៣ ហើយពេលនោះជនសង្ស័យឈ្មោះ មួន វណ្ណណេត បានរស់នៅជាមួយគ្នា និង បានដេករួមភេទ ជាមួយគ្នាបាចំនួន០២លើកទៀត។ ក្រោយមកនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២០ ឪពុកជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។
លុះមកដល់ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២០ នាយកដ្ឋាននគរបាលក្រសួងមហាផ្ទៃ បានផ្ទេរពាក្យបណ្តឹងអោយអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការបន្ត បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំកំពង់អុស ហៅជនសង្ស័យឈ្មោះ មួន វណ្ណណេត មកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ក្នុងពេលនោះជនសង្ស័យឈ្មោះ មួន វណ្ណណេត បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានរួមភេទជាមួយកុមារីរងគ្រោះឈ្មោះ ង វ ម រ ប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យឈ្មោះ មួន វណ្ណណេត កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី។

ប្រភព៖ មហាគ្រួសារតាខ្មៅ