ឈិន ម៉ានិច ភ្ញាក់ព្រើត ពេលឃើញអ្នកខេត្តត្បូងឃ្មុំ មកច្រើនលើសខេត្តនានា ក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018
- June 1, 2018
នារាត្រីយប់ទី១ នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នៅទីរួមខេត្តត្បូងឃ្មុំ ក្រុងសួង នេះពិតជាមិនធម្មតា គ្រាន់តែបើកឆាកភ្លាម ឈិន ម៉ានិច មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះបងប្អូនអ្នកខេត្តត្បូងឃ្មុំ មកគាំទ្រច្រើនលើសការរំពឹងទុក។ ព្រឹត្តិការណ៍ដ៏កក្រើកនៅយប់នេះ ពិតជាមិនធ្វើអោយបងប្អូនអ្នកខេត្តត្បូងឃ្មុំ ខកចិត្តនោះទេ ដោយសារមានវត្តមានតារាចម្រៀងល្បីៗជាច្រើនដួង ដូចជាកូនប្រុសរបស់លោក ព្រាប សុវត្ថិ គឺ សុវត្ថិ មុន្នីនាគ លោក នី រតនា និងតារាចម្រៀងជាច្រើនរូបទៀត។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ប្រគុំតន្ត្រី GANZBERG GOLD MEDAL CONCERT 2018 នឹងធ្វើឡើងរយៈពេល ២យប់ជាប់គ្នា នៅខេត្តត្បូងឃ្មុំ នេះដើម្បីអបអរសាទរ ស្រាបៀរ GANZBERG ឈ្នះមេដាយមាសលំដាប់ថ្នាក់ពិភពលោកចំនួន២ឆ្នាំផ្ទួនៗ ពីស្ថាប័នកំពូល MONDE SELECTION៕
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង













