ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ បើកវគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃលើជំនាញ ឆុងកាហ្វេ និងក្រឡុកស្រា និងភេសជ្ជៈតាមប្រព័ន្ធអនឡាញ
BY Khmernote Media
September 13, 2020
សេចក្តីជូនដំណឹងលេខ ៥៧៩ សជណ អគឧ របស់ក្រសួងទេសចរណ៍ ចុះថ្ងៃសុក្រ៩ រោច ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ស្តីពី វគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃលើជំនាញ ឆុងកាហ្វេ និងក្រឡុកស្រា និងភេសជ្ជៈតាមប្រព័ន្ធអនឡាញ។ វគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃលើជំនាញខាងលើ នឹងចាប់ផ្តើមថ្ងៃ ទី ០២ តុលា ឆ្នាំ ២០២០នេះ សូមបងប្អូនដែលមានចំណាប់អារម្មណ៍រួសរាន់ចុះឈ្មោះ៕

