ព័ត៌មានជាតិ
រមណីយដ្ឋានភ្នំបូកគោ លែងអនុញ្ញាតឲ្យយកម្ហូបអាហារឡើងលើភ្នំ និងលែងឲ្យទទួលទានអាហារតាមដងផ្លូវទៀតហើយ ដោយសារបោះសំរាមចោលផ្តេសផ្តាសច្រើនពេក
BY Khmernote Media
September 13, 2020
យោងតាមលិខិតរបស់គណៈគ្រប់គ្រងនៃសណ្ឋាគារ ឋានសួគ៌សុខា បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនប្រឈមមុខយ៉ាងធ្ងន់ធ្ងរក្នុងការប្រមូលសំរាម ដែលមានក្លិនស្អុយ ឆ្អេះឆ្អាប និងពេលខ្លះរហូតដល់រាប់តោន ជាពិសេសនៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ដោយហេតុថាក្នុងពេលបច្ចុប្បន្នក្រុមហ៊ុនមិនមានបុគ្គលិកគ្រប់គ្រាន់ក្នុងការប្រមូលសំរាមទាំងនោះទេ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។

ក្រុមហ៊ុនសូមធ្វើការអធ្យាស្រ័យ និងសុំការយោគយល់ពីសំណាក់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ តទៅ ក្រុមហ៊ុនចាប់ផ្អើមរឹតបន្តឹងការគ្រប់គ្រង បរិស្ថានដូចខាងក្រោម៖
១- មិនអនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិទាំងអស់យកម្ហូបអាហារឡើងលើភ្នំបូកគោទៀតឡើយ
២- មិនអនុញ្ញាតឲ្យទទួលទានអាហារនៅតាមដងវិថី និងទីសំរាកលំហែសាធារណៈនានា នៅលើភ្នំបូកគោ៕
